Cct850x100 1
1800px x h300px kh

ចិនយល់ព្រមឱ្យក្រុមហ៊ុនថៃ៥៦នាំចេញ«មៀន»ទៅកាន់ទីផ្សារចិនឡើងវិញ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្លែមៀន។រូបភាព៖ សហការី

ចិន៖ប្រទេសចិន បានយល់ព្រមឲ្យក្រុមហ៊ុនថៃចំនួន៥៦នាំចេញមៀនទៅកាន់ទីផ្សារចិនឡើងវិញ។ប៉ុន្តែការសម្រេចនេះ មិនប្រាកដ​ថា​ជះឥទ្ធិពលល្អដល់កម្ពុជានោះទេ  ដោយសារតែខាងចិនត្រូវត្រួតពិនិត្យគុណភាពតឹងរឹង។

យោងប្រព័ន្ធផ្សព្វផ្សាយថៃដែលផ្សាយជាភាសាចិននៅថ្ងៃទី ១៨ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មថៃលោកស្រីម៉ានយ៉ាណា បានប្រាប់អោយដឹងថា តាមរយៈការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលចិន ខាងភាគីចិន បានយល់ព្រមបន្តការនាំចូលផ្លែមៀនចូលទៅកាន់ទៅផ្សាចិនឡើងវិញ ដោយផ្តល់សិទ្ធិអោយក្រុមហ៊ុនថៃចំនួន៥៦ ដែលធ្លាប់បានខាងចិនពិនិត្យគុណភាពផ្លែមៀន ។

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មថៃ បានបញ្ចាក់ដូច្នោះថា "ផ្លែមៀនដែលក្រុមហ៊ុនថៃចូលទៅចិន ត្រូវទទួលការត្រួតពិនិត្យគុណភាពដោយសារជាថ្មី បើសិនជាខាងចិនឃើញក្រុមហ៊ុនណានាំចូលផ្លែមៀនគ្មានគុណភាព នឹងត្រូវជាប់ការបំរាមនាំចូលជាថ្មី។"

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ រដ្ឋាភិបាលចិន បានសម្រេចបញ្ឈប់ការទិញផ្លែមៀនពីក្រុមហ៊ុនថៃចំនួន៦៦ ចាប់ពីថ្ងៃទី ១៣ ខែសីហានេះតទៅ ។

ភាគីចិនបានអះអាងថា គុណភាពនៃការនាំចេញផ្លែមានពីប្រទេសថៃ គឺមានលក្ខណៈមិនស្របតាមស្តង់ដារភូតគាមអនាម័យនោះទេ ហើយមូលហេតុសំខាន់បំផុតនោះគឺ ភាគីចិនបានរកឃើញដង្កូវម្យ៉ាងនៅក្នុងផ្លែមៀនរបស់ថៃ ដែលនាំចេញទៅកាន់ប្រទេសចិន៕


Khcct banner

អត្ថបទទាក់ទង