Cct850x100 1
1800px x h300px kh

IMF នឹងរារាំងអាហ្វហ្គានីស្ថានមិនឱ្យទទួលបានប្រាក់បម្រុងចំនួន ៤៦០ លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព៖ ដឺញូវញកថាមស៍

អាហ្វហ្គានីស្ថាន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បាននិយាយកាលពីថ្ងៃពុធថាខ្លួននឹងរារាំងអាហ្វហ្គានីស្ថានដែលសំដៅដល់ក្រុមតាលីបង់ មិនឱ្យចូលប្រើទុនបម្រុងសង្គ្រោះបន្ទាន់ចំនួន៤៦០លានដុល្លារ បន្ទាប់ពីក្រុមនេះ បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានដោយជោគជ័យកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតដឺញូវញកថាមស៍។

អ្នកនាំពាក្យមូនិធិ IMF បានថ្លែងថា ចំណាត់ការនេះបានធ្វើឡើងដោយមូលហេតុគ្មានភាពច្បាស់លាសក្នុងក្របខ័ណ្ឌសហគមន៍អន្តរជាតិលើការទទួលស្គាល់រដ្ឋាភិបាលនៅប្រទេសអាហ្វហ្គានីស្ថាន។

ប្រភពធនធានជាង ៣៧០លានដុល្លារ ពីមូលនិធិ IMF ត្រូវបានកំណត់បញ្ជូនមកដល់ប្រទេសអាហ្គានិស្ថាន នៅថ្ងៃទី២៣ ខែសីហា។ មូលនិធិទាំងនេះ គឺជាផ្នែកមួយនៃការឆ្លើយតបជាសកលរបស់ IMF ចំពោះវិបត្តិហិរញ្ញវត្ថុ។

បើតាមលោក Gerry Rice អ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថាការសម្រេចចិត្តរបស់ខ្លួនត្រូវបានដឹកនាំដោយទស្សនៈរបស់សហគមន៍អន្តរជាតិ។ បច្ចុប្បន្ននេះ នៅមានភាពមិនច្បាស់លាស់នៅក្នុងសហគមន៍អន្តរជាតិទាក់ទងនឹងការទទួលស្គាល់រដ្ឋាភិបាលមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាលទ្ធផលប្រទេសនេះមិនអាចចូលទៅកាន់កាប់មូលនិធី អេសឌីអេស ឬអាយអាយអេហ្វ(SDR or IMF)។

សូមជម្រាបថា IMF បានផ្តល់មូលនិធិដោយការរួមចំណែកចំពោះប្រទេសជាសមាជិកចំនួន ១៩០ របស់ខ្លួនហើយសហរដ្ឋអាមេរិកគឺជាម្ចាស់ភាគហ៊ុនធំជាងគេ។ ដូច្នេះការប្រឆាំងរបស់អាមេរិក ចំពោះក្រុមតាលីបង់ក្នុងការទទួលបាននូវទ្រព្យសម្បត្តិបម្រុងដែលគេស្គាល់ថាជាសិទ្ធិគូរពិសេសមានទម្ងន់យ៉ាងសំខាន់។

Khcct banner

អត្ថបទទាក់ទង