Yearendyearend1140x150

សម្តេចហ៊ុន សែន៖ "ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញមៀនពីកសិករដែលជួបការលំបាក"

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៧ សីហា បានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារ ដើម្បីលក់មៀនបាន។សម្តេច បានបញ្ជាក់ថា "ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញមៀមពីកសិករដែលកំពុងជួបការលំបាក"។

យោងតាមបណ្តាញសង្គមហ្វេសប៊ុននៅល្ងាចថ្ងៃនេះ សម្តេចហ៊ុន សែន បានថ្លែងថា សម្តេចនឹងទិញមៀនពីប្រជាកសិករដែលកំពុងជួបការលំបាកយកយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។

បើតាមសម្តេច នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេកហើយ ហើយសម្តេចក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។

សម្តេច ហ៊ុន សែន ថ្លែងថា "ជាដំណោះសម្រាប់រយៈពេលខាងមុខគឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបងនិងប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។ឯកឧត្តម ហុីង ប៊ុនហៀង ឯកឧត្តមងួន រតនៈអភិបាលខេត្តបាត់ដំបង លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំពាក្យ(ទិញពីកសិករ)សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់។"

សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំងកងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។សម្តេចថា ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង