Smart saver cctime web bannertif

តុលាការកាត់ទោសឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារ២ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក រ៉ុង ឈុន (រូបភាព៖ Internet) 

ភ្នំពេញ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ សីហានេះ សម្រេចកាត់ទោសអោយលោក រ៉ុង ឈុន ជាប់ពន្ធនាគារចំនួន ២ឆ្នាំ ហើយត្រូវបង់ប្រាក់២លានរៀលទៅតុលាការ ខណៈសកម្មជន២នាក់ទៀតក៏តម្រូវឱ្យជាប់ពន្ធនាគារ២០ ខែដែរ និងពិន័យជាទឹកប្រាក់ដូចគ្នា។នេះបើយោតាម លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ប្លង់ សុផល បានថ្លែងថា តុលាការសម្រេចកាត់ទោសអោយលោក រ៉ុង ឈុន ជាប់ពន្ធនាគារចំនួន ២ឆ្នាំ ចំណែកឯលោកតុល និមល និងកញ្ញាសរ កណិការ ត្រូវជាប់ពន្ធនាគារចំនួន២០ខែ។ តុលាការក៏តម្រូវឱ្យម្នាក់ៗត្រូវបង់ប្រាក់២លានរៀលទៅតុលាការ និងរួមគ្នាបង់ ទៅខាងគណៈ កម្មការកិច្ចការ ព្រំដែន ៤០០ លានរៀល ។

គួរបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានចាប់ខ្លួនលោក រ៉ុង ឈុន កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីលោកបានរិះគន់លើបញ្ហាការបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ ដែលពលរដ្ឋអះអាងថា អាជ្ញាធរវៀតណាមបានរំលោភយកដីពួកគាត់។ ចំណែកលោក តុន និមល និងកញ្ញា សរ កណិកា ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោយពេលពួកគេបានចូលរួមតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន និងជនជាប់ឃុំមួយចំនួនទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង