Yearendyearend1140x150

ប្រទេសចិនប្រាប់ឱ្យ “ប្រទេសកម្ពុជាតស៊ូឡើង”

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកចៅ លីជានអ្នកនាំពាក្យក្រសួងការបរទេសចិន។

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកចៅ លីជាន (zhao lijian)បានលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយលោកបាននិយាយថា “ប្រទេសកម្ពុជាតស៊ូឡើង”។

ក្នុងសន្និសីទកាសែតរបស់ក្រសួងការបរទេសចិន នៅថ្ងៃទី៨ មេសានេះ លោកចៅ លីជាន បាននិយាយថា ក្រុមគ្រូពេទ្យជំនាញចិនដែលជាក្រុមទីមួយមានគ្នា៧នាក់បានបញ្ចប់ភារកិច្ចនៅក្នុងប្រទេសកម្ពុជាដោយជោគជ័យ ដោយការងាររបស់ពួកគេទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ធានក្នុងប្រទេសកម្ពុជា។លោកបន្តថា កាលពីថ្ងៃទី៧ខែមេសាម្សិលមិញនេះ ក្រុមគ្រូពេទ្យជំនាញចិនបានត្រឡប់មកដល់ប្រទេសចិនវិញហើយ។

លោកនិយាយថា ៖ “សម្តេចតេជោហ៊ុន សែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិយាយថា ពេលក្រីក្រស្រលាញ់គ្នាទៅវិញទៅមក ពេលក្រលំបាកទើបស្គាល់មិត្តល្អពិតប្រាកដ ហើយក្រុមគ្រូពេទ្យជំនាញចិនដែលជាជំនួយរបស់រដ្ធាភិបាលចិនគឺជា ភ័ស្តុតាងយ៉ាងរស់រវើកដែលបញ្ជាក់ពីអត្ថន័យនៃពាក្យ“ពេលក្រលំបាកទើបស្គាល់មិត្តល្អពិតប្រាកដ”នៃប្រជាជនចិននិងកម្ពុជា។”

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានបញ្ជាក់ថា ភាគីប្រទេសចិនសុខចិត្តយោងទៅតាមតម្រូវការរបស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងបន្តផ្តល់ការគាំទ្រនិងជួយប្រទេសកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជួយប្រទេសកម្ពុជាកាន់តែឆាប់ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

លោកនិយាយថា ៖ “ជាចុងក្រោយខ្ញុំចង់និយាយថា៖ ប្រទេសកម្ពុជាតស៊ូឡើង!”

យើងនៅចាំបានថា នៅពេលដែលប្រទេសចិនកំពុងប្រឈមនឹងជំងឺកូវីដ១៩ធ្ងន់ធ្ងរ មានប្រជាជនកម្ពុជាជាច្រើនបានថតជាវិដេអូខ្លីលើកទឹកចិត្តប្រជាជនចិន ដោយខ្លះនិយាយថា“ប្រទេសចិនតស៊ូឡើង អ៊ូហានតស៊ូឡើង”។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង