Yearendyearend1140x150

រដ្ឋាភិបាល នឹងទិញ«ផ្លែមាន»ពីប្រជាពលរដ្ឋដែលមិនអាចលក់ចេញក្រៅប្រទេសបាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួរ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជា បានចេញសេចក្ដីប្រកាសថានឹងទទួលទិញផ្លែមានស្រុក ឬតាង៉ែន របស់ប្រជាកសិករ ដែលជួបបញ្ហាប្រឈមក្នុងការនាំចេញទៅក្រៅប្រទេស ដោយសារតែបញ្ហាកូវីដ១៩។

យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមាន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង។

ដូច្នេះប្រជាកសិករដែរមានផល្លានុផល ផ្លែមាន សូមទំនាក់ទំនងមកក្រុមការងាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ ។

សម្រាប់ទីកន្លែងទទួលទិញ ៖ ក្នុងសាលាខេត្តបាត់ដំបង។

ទំនាក់ទំនង តាមរយៈ ទូរសព្ទ លេខ៖

1)0977773737 លោក សេង ឌីលីន

2)0889037777 លោក ស៊ុន ម៉េងហៃ

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង