Cct850x100 1
1800px x h300px kh

ឱសថចំនួនបីប្រភេទត្រូវបានWHOដាក់សាកល្បងព្យាបាលកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកស្រី លី អាយឡេន តំណាងអង្គកាសុខភាពពិភពលោកប្រចាំកម្ពុជា។

ភ្នំពេញ៖ អង្គកាសុខភាពពិភពលោក បានដាក់សាកល្បងនូវឱសថចំនួនបីប្រភេទ សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ១៩នៅកម្ពុជា។ដោយរំពឹងថាការសាកល្បងថ្នាំទាំងបីមុខនេះ នឹងសម្រេចបានជោគជ័យនៅពេលខាងមុខ។ នេះបើតាមប្រសាសន៍របស់លោកស្រី លី អាយឡេន អ្នកតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន យុទ្ធនាការ រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ។

លោកស្រី លី អាយឡេន បានឱ្យដឹងថា ថ្នាំទាំងបីប្រភេទដែលបានដាក់ចូលនៅក្នុងការសាកល្បងនេះ មិនមែនជាថ្នាំថ្មីទេ តែជាថ្នាំដែលប្រើប្រាស់នៅក្នុងការព្យបាលជំងឺផ្សេងៗដូចជាថ្នាំ អាដេសូណាត ប្រើសម្រាប់ព្យបាលជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ដែលវាមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ព្យបាលជំងឺគ្រុនចាញ់។ថ្នាំមួយប្រភេទទៀតឈ្មោះ អេម៉ាទីនេត គឺប្រើសម្រាប់ព្យាបាលជំងឺមហារីក និងចុងក្រោយគឺថ្នាំ អិនសិតស៊ីមេប ប្រើសម្រាប់ព្យបាលជំងឺទាក់ទងនឹងប្រព័ន្ធការពាររាងកាយ។

បើតាមលោកស្រី បានបញ្ជាក់ថា ការបញ្ចូលគ្នានៃថ្នាំទាំងបីប្រភេទនេះ មិនដឹងថាវាមានប្រសិទ្ធភាពសម្រាប់ជំងឺកូវីដ១៩យ៉ាងណានោះទេ ព្រោះស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។

ទន្ទឹមនឹងនេះ នៅក្នុងដំណាក់កាលទី១ អ្នកជំនាញបានធ្វើតេស្តទៅលើឱសថមួយចំនួនផងដែរ ប៉ុន្តែនៅក្នុងនោះគឺពុំទាន់បានជោគជ័យនៅឡើយទេ ដោយសារតែតាមរយៈការស្វែង ឃើញថាឱសថនោះពុំមានប្រសិទ្ធភាពក្នុងការព្យបាលកូវីដ១៩ ពិសេសគឺទាក់ទងនៅនឹងការកាត់បន្ថយការឈឺធ្ងន់ធ្ងរនិងការស្លាប់។ តែក្នុងពេលថ្មីៗនេះ អ្នកជំនាញឈានបានទៅដល់ការសាកល្បងដំណាក់កាលទី២ ឬហៅថាបូកជាមួយឱសថជាច្រើនមុខផ្សេងទៀត ដែលឈានទៅដល់់ការសាកល្បងដំណាក់កាលទី២។

លោកស្រីមានប្រសាសន៍ថា៖«បើតាមអ្នកជំនាញរំពឹងថាខ្ពស់ ចំពោះការសាកល្បងដែលប្រើប្រាស់ថ្នាំទាំងបីមុខនេះចូលគ្នានឹងអាចជោគជ័យសម្រាប់ការព្យបាលជំងឺកូវីដ១៩នៅពេលខាងមុខ»។

តំណាងអង្គកាសុខភាពពិភពលោក បន្ថែមថាការដែលWHOស្វែងរកបានឱសថសម្រាប់ព្យាបាលនេះ គឺក្នុងគោលបំណងមួយគឺដើម្បីសង្រ្គោះជីវិត និងដើម្បីការពារប្រព័ន្ធសុខាភិបាល ដើម្បីកុំឱ្យមានបន្ទុកធ្ងន់ធ្ងរជាងនេះ។

ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក ដែលបានដើរតួរនាទីក្នុងការសម្របសម្រួលឱ្យមានការសាកល្បងនិងស្វែងរកនៅឱសថសម្រាប់ព្យាបាលជំងឺកូវីដ១៩ ដោយបានចាប់ផ្ដើមជោគជ័យចាប់តាំងពីដំបូង ហៅថាការសាកល្បងប្រើយន្តការនៅទូទំាងពីភពលោក៕

Khcct banner

អត្ថបទទាក់ទង