Cct850x100 1
1800px x h300px kh

ពលករ ប៉ិ ពឿន លោតបណ្តែតខ្លួនលើសមុទ្រ៤ថ្ងៃ ដើម្បីគេចពីការធ្វើបាបដោយខ្មែរគ្នាឯង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ម៉ាឡេស៊ី៖ពលករខ្មែរឈ្មោះ ប៉ិ ពឿន អាយុ៤១ឆ្នាំ មកពីភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង បានចូលមកធ្វើការនៅលើទូកនេសាទដោយខុសច្បាប់នៅតំបន់ Panchor រដ្ឋ Perak តាមរយៈមេខ្យល់ កាលពីដើមឆ្នាំ២០២០។ដោយមានអារម្មណ៍ថា ពលករបរទេសផ្សេងទៀតដែលធ្វើការ លើ ទូកនេសាទជាមួយគ្នាមានបំណងធ្វើបាបខ្លួន ពលកររូបនេះបានសម្រេចចិត្តលោតពីលើទូកដោយបណ្តែតខ្លួន ជាមួយពោងរយៈពេល៤ថ្ងៃ ទើបត្រូវប៉ូលីសជើងទឹកប្រចាំតំបន់Lumut រដ្ឋPerak ជួយ សង្រ្គោះនៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

យោងតាមក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ស្ថានទូតបានសហការជាមួយមន្រ្តីប៉ូលីសជើងទឹកប្រចាំតំបន់ បានឱ្យ ភ្នាក់ងារស្ម័គ្រចិត្ត នៅ រដ្ឋ Perak ទៅទទួលពលកររងគ្រោះពីការិយាល័យប៉ូលីសជើងទឹក និងផ្តល់ការហូបចុក កន្លែង ស្នាក់ នៅ ជា បណ្តោះ អាសន្ននៅរដ្ឋ Penang (ព្រំប្រទល់ជាប់រដ្ឋ Perak)។ ពលករមិនមានព័ត៌មានអ្វីទាំងអស់ពាក់ព័ន្ធនឹងថៅកែទូក ហើយស្នើសុំ ស្ថានទូត ជួយអន្តរាគមន៍ឱ្យបានត្រឡប់ទៅកម្ពុជាវិញ។

បើតាមក្រសួងការបរទេស ពលករខ្មែរឈ្មោះ ប៉ិ ពឿន នឹងត្រឡប់ទៅកម្ពុជាវិញតាមរយៈកម្មវិធី Repatriation Recalibration Plan ហើយ នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្ត ហោះ អាកាសចរណ៍ សិង្ហបូរីលេខ SQ158 ថ្ងៃ ទី ១៥ ខែសីហា ឆ្នាំ ២០២១ វេលា ម៉ោង០៥:៣០នាទីល្ងាច។

ស្ថានទូតបានចេញលិខិតធ្វើដំណើមរបណ្តោះអាសន្ន និង សម្របសម្រួលជាមួយមន្រ្តីអន្តោប្រវេសន៍ម៉ាឡេស៊ី ព្រមទាំងបានចាត់ មន្រ្តី ជូនដំណើរពលករខាងលើនៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ។


Khcct banner

អត្ថបទទាក់ទង