Yearendyearend1140x150

កម្ពុជារកឃើញវីរុសវីដ-១៩ បំប្លែងថ្មី(Delta)ចំនួន ៦៥ ករណីក្នុងរយៈពេល៣ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១១ ខែសីហា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញវីរុសវីដ-១៩ បំប្លែងថ្មី(Delta)ចំនួន ៦៥ ករណីនៅទូទាំងប្រទេស ក្នុងនោះមានលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញករណ៏ឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1. I72 Deta) នៅក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ០៤នាក់ (ស្រី១នាក់) ពលករខ្មែរត្រលប់ពីប្រទេសថៃ ចំនួន១៧នាក់(ស្រី៩នាក់)បុគ្គលិកសុខាភិបាលចំនួន៤នាក់ (ស្រី៣នាក់) មន្ត្រីរាជការចំនួន ៤នាក់ (ស្រី ០នាក់) និងប្រជាជនអ្នកភូមិ នៅក្នុងសហគមន៍ចំនួន៣៦នាក់ (ស្រី២១នាក់)។

សូមកត់សម្គាល់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើង ហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្រី្ត ២៤៣នាក់)។

វីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) បានប៉ះពាល់ដល់២២រាជធានី-ខេត្តហើយគិតត្រឹមថ្ងៃទី១៣ ខែសីហានេះ លើកលែងតែ៣ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតានៅឡើយ។

យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា (Tota) បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុង សហគមន៍របស់យើង ជាពិសេសខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញសៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង