Yearendyearend1140x150
Img 0571

គ្រោះរញ្ជួយដីកម្រិត៧.៣រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងប្រទេសហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Tribune India

ហ្វីលីពីន៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ, គ្រោះរញ្ជួយដីមួយ ដែលមានកម្លាំង ៧.៣ រ៉ិចទ័រ និងជម្រៅប្រសព្វគឺ ៦៩ គីឡូម៉ែត្រ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ១២ នៅកោះMindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ហើយបច្ចុប្បន្នមិនមានសេចក្តីរាយការណ៍អំពីចំនួនមនុស្សស្លាប់និងការខូចខាតទ្រព្យសម្បត្តិឡើយ។

យោងតាមព័ត៌មាន ដែលចេញផ្សាយដោយវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ១ និង ៤៦ នាទី ថ្ងៃទី ១២ (ម៉ោងនៅទីក្រុងប៉េកាំង) នៅចំណុចកណ្តាលស្ថិតនៅចម្ងាយ ៦៧ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Generoso, ទីក្រុង Davao និង កោះMindanao៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង