Cct850x100 1
1800px x h300px kh

អាជីវករផ្សារនៅក្រុងសៀមរាប៨នាក់ឆ្លងកូវីដក្នុងនោះអាចមានប្រភេទ "ដែលតា" ផងដែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖អាជីវករលក់ដូរក្នុងផ្សារចំនួន២ក្នុងខេត្តសៀមរាបចំនួន៨នាក់ត្រូវបាន ក្រុមគ្រូពេទ្យតេស្តរកឃើញវិជ្ជមានជំងឺកូវីដដែលខ្លះអាចជាជំងឺកូនវីដ-១៩ ប្រភេទ "ដែលតា" ផងដែរ។នេះបើយោងតាមឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ចេញផ្សាយនៅថ្ងៃទី ១១ សីហានេះ។

បើតាមឯកឧត្តម ទៀ សីហា នៅថ្ងៃនេះក្រុមគ្រូពេទ្យបានធ្វើតេស្តយកសំណាកលើអាជីវករនៅផ្សារបណ្តោះអាសន្ន (ផាមកុងទីន័រ) សរុប ៣៦៧នាក់ យើងរកឃើញវិជ្ជមាន ៥នាក់ និងនៅផ្សារលើធំថ្មី សរុប ៤៣២នាក់ យើងរកឃើញ ៣នាក់ ។ ករណីឆ្លងនៅតែមានជាបន្តបន្ទាប់ ក្នុងចំណោមបងប្អូនអាជីវករដែលវិជ្ជមានខាងលើ ខ្លះអាចជាជំងឺកូនវីដ-១៩ ប្រភេទ "ដែលតា" ផងដែរ ដែលកំពុងវ៉ៃលុកចូលក្នុងសហគមន៍។

អាជ្ញាធរខេត្តសៀមរាបប្រកាសរកឃើញអ្នកជំងឺកូវីដបំប្លែងថ្មីDeltaសរុបចំនួន ៧៩នាក់ គិតមកដល់ពេលបច្ចុប្បន្ន ដោយក្នុងនោះអ្នកជំងឺមាននៅក្នុង ៦ក្រុង/ស្រុក នៃខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប។

បើតាមប្រភពដដែលបានបញ្ជាក់ថា អ្នកជំងឺកូវីដបំប្លែងថ្មីDeltaសរុបចំនួន៧៩នាក់ នៅក្នុងខេត្តសៀមរាប មកពី ៦ក្រុង/ស្រុក រួមមាន ក្រុងសៀមរាប ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកពួក ស្រុកអង្គរជុំ ស្រុកក្រឡាញ់៕


Khcct banner

អត្ថបទទាក់ទង