Yearendyearend1140x150

រកឃើញ«កូវីដបំប្លែងថ្មី»ចំនួន៣ករណីនៅភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្សារឌុយមិច ខណ្ឌ៧មករា រាជធានីភ្នំពេញ បិទនៅថ្ងៃទី ១១ សីហា ២០២១។រូបភាព៖Mr Go

ភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី ១១ សីហានេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៤៤ករណី។ក្នុងចំណោម៤៤ករណីនោះ គឺក្រសួងសុខាភិបាលរកឃើញចំនួន៣ករណីនៅរាជធានីភ្នំពេញ។

បើតាមក្រសួងសុខាភិបាល ៣នាក់នោះជាសិស្សមានក្រុមគ្រួសាវិជ្ជមានកូវី៥-១៩នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន​ជ័យ​។​សិស្សនៅសង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ មានក្រុមគ្រួសាវិជ្ជមានកូវីង-១៩ ចូលសម្រាកព្យាបាល មន្ទីរពេទយ៉ាល់រតនៈ និង  អ្នកដំណើរត្រលប់មកពីប្រទេសម៉ាឡេស៊ី ឆ្លងកាត់តាមប្រទេសសិង្ហបុរី មកដល់កម្ពុជាថ្ងៃទី២១ ខែកក្កដា កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខាចាក់អង្រែ។

យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៤៨៦នាក់ (ករណីឆ្លងនាំចូលពីបរទេស ១១៩នាក់) និងអ្នកជាសះស្បើយចំនួន ៧១៧នាក់ ហើយករណីស្លាប់ ១២នាក់។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង