Yearendyearend1140x150

ខេត្តសៀមរាបរកឃើញអ្នកឆ្លងកូវីដបំប្លែងថ្មីDeltaសរុប៧៩នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/


រូបភាព៖ ក្រុមគ្រូពេទ្យTYDA

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបប្រកាសរកឃើញអ្នកជំងឺកូវីដបំប្លែងថ្មីDeltaសរុបចំនួន ៧៩នាក់ គិតមកដល់ពេលបច្ចុប្បន្ន ដោយក្នុងនោះអ្នកជំងឺមាននៅក្នុង ៦ក្រុង/ស្រុក នៃខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប។

បើតាមប្រភពដដែលបានបញ្ជាក់ថា អ្នកជំងឺកូវីដបំប្លែងថ្មីDeltaសរុបចំនួន៧៩នាក់ នៅក្នុងខេត្តសៀមរាប មកពី ៦ក្រុង/ស្រុក រួមមាន ក្រុងសៀមរាប ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកពួក ស្រុកអង្គរជុំ ស្រុកក្រឡាញ់។

មន្ទីរព័ត៌មានខេត្តសៀមរាប បានគូសបញ្ជាក់ថា អ្នកជំងឺកូវីដបំប្លែងថ្មីDelta ភាគច្រើនជាពលករខ្មែរបញ្ចូនមកពីច្រកព្រំដែនអូរស្មាច់ និងអ្នកឆ្លងនៅក្នុងសហគមន៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង