Yearendyearend1140x150

បុគ្គលិកពេទ្យ៧០០នាក់ជួយដល់ទីក្រុងYangzhouក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ បុគ្គលិកពេទ្យជិត ៧០០ នាក់ រួមទាំងអ្នកជំនាញថ្នាក់ជាតិកំពុងជួយដល់ទីក្រុងYangzhou ខេត្តជាំងស៊ូភាគខាងកើតប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃកូវីដ ១៩ ។

ខេត្តជាំងស៊ូបានដាក់ពង្រាយក្រុមគ្រូពេទ្យចំនួន ៧ ក្រុមនៅឯមន្ទីរពេទ្យប្រជាជនYangzhou លេខ ៣ ដែលជាមន្ទីរពេទ្យដែលត្រូវបានកំណត់សម្រាប់ព្យាបាលជំងឺកូវីដ ១៩ នៅក្នុងទីក្រុង។ ឥឡូវនេះមន្ទីរពេទ្យមានអ្នកជំងឺ ៨ នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អ្នកជំងឺកូវីដ ១៩ សរុបចំនួន ២០៥ នាក់កំពុងត្រូវបានព្យាបាលដោយក្រុមគ្រូពេទ្យជំនាញថ្នាក់ជាតិ និងថ្នាក់ខេត្តនៅឯមន្ទីរពេទ្យប្រជាជនYangzhouលេខ ៣ ជារៀងរាល់ព្រឹកវេលាម៉ោង ០៨ ០០ ប្រធានក្រុមព្យាបាលនិងក្រុមគ្រូពេទ្យជំនាញនឹងរាយការណ៍ សម្រាប់អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរបន្ថែមពីលើការព្យាបាលជាមូលដ្ឋាន ។

គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃអង្គារនេះថា ចិនដីគោក បានរាយការណ៍ករណីឆ្លងថ្មីចំនួន ១០៨ ករណីក្នុងស្រុក ក្នុងនោះមាន ៥០ ករណីនៅក្នុងខេត្តជាំងស៊ូ។ គណៈកម្មការនេះបានបន្ថែមថា គ្មានអ្នកស្លាប់ទាក់ទងនឹង COVID-១៩ ត្រូវបានរាយការណ៍ថ្មីទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង