Yearendyearend1140x150

ពលករខ្មែរ២០នាក់ចាញ់បោកមេខ្យល់ដឹកមកទម្លាក់ចោលនៅព្រំដែនថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ

បន្ទាយមានជ័យ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទទួលព័ត៌មានពីអាជ្ញាធរថៃ ស្រុកតាប្រាយ៉ា ខេត្តសាកែវ ថាមានពលករខ្មែរប្រមាណ២០នាក់ត្រូវបានចាញ់បោកមេខ្យល់ដឹកមកទម្លាក់ចោលនៅពីរកន្លែងផ្សេងគ្នាកាលពីថ្ងៃទី០៩ ខែ សីហា នៅម៉ោងប្រមាណ ០៨:៣០ នាទីយប់។

ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលបានចុះទៅសហការជាមួយអាជ្ញាធរពាក់ព័ន្ឋថៃ និងកម្ពុជា ដើម្បីសម្របសម្រួលនិងបញ្ជូនពលករខ្មែរទាំង២០នាក់ (ប្រុស០៧នាក់-ស្រី១៣នាក់ និងកូនក្មេង០៣នាក់) យកទៅដាក់នៅទីតាំងមាត់ច្រកព្រំដែនស្រុកតាប្រាយ៉ា (ខេត្តសាកែវ)-បឹងត្រកួន (ខេត្តបន្ទាយមានជ័យ) ដើម្បីងាយស្រួលដល់អាជ្ញាធរថៃ-កម្ពុជាក្នុងការគ្រប់គ្រង និង ផ្តល់ទីជម្រកសុវត្ថិភាពជូនពួកគាត់។

ជាមួយគ្នានេះ ក្រុមការងារបាននាំយកស្បៀងអាហារ មានដូចជា មីកញ្ចប់ ទឹកសុទ្ឋ និងម៉ាស ផ្តល់ជូនពួកគាត់ទាំងអស់ខាងលើសំរាប់ប្រើប្រាស់ និងទទួលទាន និងស្នាក់នៅ បណ្តោះអាសន្នរង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង