Yearendyearend1140x150

ក្រសួងសុខាភិបាល យកថ្ងៃច័ន្ទជាថ្ងៃធ្វើសន្និសីទសារព័ត៌មានស្តីពី«បច្ចុប្បន្នភាពនៃជំងឺឆ្លងកូវីដ១៩»

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃកម្ពុជា ប្រកាសរៀបចំធ្វើសន្និសីទសារព័ត៌មានរៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង០៩ និង ៣០នាទីព្រឹកនៃសប្តាហ៍នីមួយៗ ស្តីអំពីបច្ចុប្បន្នភាពនៃជំងឺឆ្លងកូវីដ១៩ នៅប្រទេសកម្ពុជា។សន្និសីទនេះ ធ្វើឡើងតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងសន្និសីទការសែតកាលពី០៧ មេសាកន្លងទៅ។

បើតាមក្រសួងសុខាភិបាលបញ្ជាក់ថា សន្និសីទនោះគឺស្តីអំពីបច្ចុប្បន្នភាព និងស្ថានភាពនៃការរីករាលដាលនូវជំងឺឆ្លងកូវីដ១៩ ការរាយការណ៍ ពីការរាតត្បាត វិធានការទប់ស្កាត់និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតដែលកំពុងកើតឡើងនៅកម្ពុជា។

គួរបញ្ជាក់ថាមកដល់បច្ចុប្បន្ន អ្នកឆ្លងកូវីដ១៩នៅកម្ពុជាមានចំនួនសរុប ១១៧ នាក់ ជាសៈស្បើយ៦៣ នាក់ កំពុងសម្រាកព្យាបាល៥៤ នាក់ ស្លាប់គ្មាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សុខាភិបាល
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង