Yearendyearend1140x150

ក្រសួងសុខាភិបាល ស្នើរឱ្យអ្នកសង្ស័យជំងឺ«កូរ៉ូណា»ត្រូវទៅពេទ្យ កុំផ្សព្វផ្សាយព័ត៌មានមិនពិត

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/


អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សុវណ្ណ។ 

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សុវណ្ណ នៅថ្ងៃទី៨ ខែកុម្ភៈនេះ បានអំពាវនាវដល់ពលរដ្ឋខ្មែរ ឬជនជាតិបរទេសដែលមានជំងឺ ឬសង្ស័យសូមទៅពេទ្យដើម្បីពិនិត្យសុខភាពឱ្យច្បាស់លាស់។ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់សមាគមសហព័ន្ធពាណិជ្ជកម្មខេត្តព្រះសីហនុបានបង្ហោះលិខិតមួយនៅក្នុងបណ្តាញសង្គម WECHAT ដោយសង្ស័យផ្ទុកមេរោគ«កូរ៉ូណា»ពីរនាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុធ្វើឱ្យប្រជាជនចិននៅក្នុងខេត្តការព្រួយបារម្ភ។

បើតាមលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល ករណីចិនពីរនាក់ដែលត្រូវបានសមាគមន៍មួយសង្ស័យថាមានផ្ទុកជំងឺ ឥឡូវនេះលទ្ធផល គឺអវិជ្ជមានទាំងពីរនាក់ ហើយខ្មែរម្នាក់នៅកំពុងសោមក៏អវិជ្ជមានដែរ។

លោក លី សុវណ្ណ មានប្រសាសន៍ថា« ករណីចិនពីរនាក់ដែលត្រូវបានសមាគមន៍មួយសង្ស័យថាមានផ្ទុកជំងឺ ឥឡូវនេះលទ្ធផលគឺអវិជ្ជមានទាំងពីរនាក់ ហើយខ្មែរម្នាក់នៅកំពុងសោមក៏អវិជ្ជមានដែរ។»

លោក លី សុវណ្ណបានបន្តថា« ខ្ញុំព្រួយបារម្ភអំពីការរើសអើង នៅពេលដែលឃើញជនជាតិចិនដើរទៅណាមនុស្សគ្រប់គ្នាដើរគេចចេញ។ ដូច្នេះ ប្រសិនបើគាត់មានជំងឺ ត្រូវបញ្ជូនគាត់ទៅពេទ្យ សូមកុំផ្សព្វផ្សាយ។»

យ៉ាងណាក៏ដោយកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២០ សភាពានិជ្ជកម្មកម្ពុជា-ចិន ប្រចាំខេត្តព្រះសីហនុ ក៏បានចេញសេចក្តីថ្លែងការណ៍បដិសេធន៍ការបង្ហោះលិខិតដែលមានខ្លឹមសារថា«មានករណីសង្ស័យផ្ទុះមេរោគ«កូរ៉ូណា»ពីរនាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ»ផងដែរ។សភាពាណិជ្ជកម្មកម្ពុជា-ចិន ប្រចាំខេត្តព្រះសីហនុ បានចាត់ទុកខ្លឹមសារលិខិតរបស់សមាគមសហព័ន្ធពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលបង្ហោះតាមWECHAT នោះថា ជាព័ត៌មានក្លែងក្លាយ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង