Yearendyearend1140x150

ក្រសួងមិនអនុញ្ញាតឲ្យអ្នកជំងឺកូវីដប្រភេទDeltaព្យាបាលនៅតាមផ្ទះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា។ រូបភាព៖ Mr Go

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសថាអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុង សហគមន៍ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះទេ ដោយតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាពជាក់ស្តែងរបស់អ្នកជំងឺ។

ជាមួយគ្នានេះដែរ អនុគណៈកម្មការបច្ចេកទេស និងព្យាបាល នៃ គ.អ.ក. បានកំណត់នូវលក្ខខណ្ឌនៃការបញ្ចប់ការ ព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា ដើម្បីដាក់ឱ្យអនុវត្តនៅតាមរាជធានី-ខេត្តទាំងអស់ ដូចមានជូនភ្ជាប់មកជាមួយ។

យោងតាមការចាំបាច់ក្នុងការគ្រប់គ្រងការព្យាបាលជំងឺកវីដ-១៩ ជាពិសេសដោយផ្អែកទៅតាម ទិន្នន័យផ្នែកអេពីដេមីសាស្រ្ត នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variant) ព្រមទាំង ការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លងនិងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង