Yearendyearend1140x150

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០២ករណីបន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ទី​ សុវណ្ណី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ០៨ ខែមេសានេះបានអោយដឹងថា មានករណីអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន០២ករណីបន្ថែមហើយអ្នក​ជាសៈស្បើយថ្មីចំនួន០៥ករណីនៅទូទាំងប្រទេស។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាដដែលនេះផងដែរករណីអ្នកឆ្លងកូវីដ១៩មាន០២ករណីបន្ថែមហើយអ្នកជាថ្មីមានចំនួន០៥ករណី ដោយសរុបជារួមអ្នកជាទាំងអស់មានចំនួន៦៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៤នាក់នៅទូទាំងប្រទេស។

សូមបញ្ជាក់ថា គិតត្រឹមខែមករាឆ្នាំ២០២០រហូតមកដល់បច្ចុប្បន្ននៅកម្ពុជាមានឆ្លងកូវីដ១៩សរុបចំនួន១១៧នាក់ ព្យាបាលជាសៈស្បើយចំនួន៦៣នាក់ កំពុងសម្រាកព្យាបាលចំនួន៥៤នាក់ ស្លាប់គ្មាន៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង