Yearendyearend1140x150
Img 0571

វ៉ាក់សាំង៖សម្តេច ហ៊ុន​ សែនអង្វរករឱ្យពលរដ្ឋរៀបចំខ្លួនតាមអ្វីដែលរដ្ឋាភិបាលដាក់ចេញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៩ សីហានេះ បានចេញសារអំពារនាវដល់ប្រជាពលរដ្ឋមួយចំនួនដែលចង់ចាក់វ៉ាក់សាំងដូសទី៣ឱ្យស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ការអំពាវនាវនេះ ធ្វើឡើងក្រោយមានប្រជាពលរដ្ឋមួយចំនួនបាន ស្នើសុំរាជរដ្ឋាភិបាលដើម្បីបានចាក់វ៉ាក់សាំងដូសទី៣ ដែលចាក់បូកគ្នារវាងAstra Zeneca និង Astra Zeneca។

យោងតាមសារជាសំឡេង ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សម្រាប់ការចាក់ដូសទី៣ គឺសុំឱ្យផ្អាកការដាក់សំណើស្នើសុំ គឺផ្អាកលុះត្រាតែមានការសិក្សាបានម៉ត់ចត់ អំពីគម្លាតដូសទី១ ទី២ និងទី៣ ហើយលុះត្រាតែយើងមានវ៉ាក់សាំង ទើបយើងអា ចចាក់ជូនអ្នកដែលបានចាក់ដូសទី១ ដូសទី២ នៃវ៉ាក់សាំង Astra Zeneca ។ 

បើតាមសម្តេច សម្រាប់អ្នកដែលមិនទាន់ ហើយបែរជាមកស្នើសុំចាក់ Astra Zeneca គឺយើងមិនផ្តល់ជូននោះទេ ដោយសារយើងមានតម្រូវការចាក់ដូសទី៣ សម្រាប់ឱ្យកម្លាំងជួរមុខរបស់យើង ដែលកំពុងពង្រាយ ទៅចាក់ជូនខេត្តចំនួន៧ កាលពីថ្ងៃអាទិត្យកន្លងទៅ និងកំពុងបែងចែកទៅបណ្តាខេត្តដទៃទៀត បូកនឹងការបញ្ជូនទៅកងទ័ព ដែលចាក់ឱ្យទាំងកងទ័ព ចាក់ឱ្យកម្លាំងនគរបាល ដែលនៅជាមួយ ចាក់ឱ្យទាំងអតីតយុទ្ធជន និងកីឡាករ ដែលត្រៀមប្រកួតស៊ីហ្គេម»។

គួរបញ្ជាក់ថា សម្តេច​ ហ៊ុន សែន បាន​សម្រេច​ឲ្យ​ចាក់​វ៉ាក់​សាំង​ដូស​ទី​៣​ដោយ​ប្រើ​វ៉ាក់សាំង​ប្រភេទ​AstraZeneca ​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​របស់​ចិន​ប្រភេទ​ស៊ីណូហ្វាម ឬ​ស៊ីណូវ៉ាក់​។​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ​AstraZeneca​រួច ការ​ចាក់​ដូស​ទី​៣ គឺ​ស្ថិត​ក្នុង​ការ​ពិ​ចារណាវិល​មក​ចាក់​វ៉ាក់​សាំង​ស៊ីណូហ្វាម ឬ​ស៊ីណូវ៉ាក់​វិញ​ម្តង​។​សម្រាប់សម្តេច ហ៊ុន សែន ការ​ចាក់​សាំង​ដូសទី​៣ គឺ​ផ្តល់​អទិភាព​ទៅ​កាន់​បណ្តា​ខេត្ត​ជាប់​ព្រំដែន ដែល​មាន​មនុស្ស​ពី​៥០​ម៉ឺន​ទៅ​១លាន​នាក់ ខណៈ​ពួកគេ​កំពុង​ប្រឈ​មុខ​ខ្ពស់​នឹង​កូវីដ១៩​បំប្លែង​ថ្មី(Delta)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង