Yearendyearend1140x150

សមត្ថកិច្ចឃាត់មនុស្សជាង១ពាន់នាក់ល្មើសបម្រាមគោចរ នៅថ្ងៃទី០៦សីហា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅក្នុងការអនុវត្តវិធានការបម្រាមគោចរនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ១៤១៩នាក់ទៀត និងយានយន្ត៥៨៤គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប៨៨៦ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន៦៧.១ លានរៀលផងដែរ។

បើយោងតាមនេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ បានគូសបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មានមនុស្សចំនួនន០២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញការអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់សស្កាត់ជំងឺកូវីដ១៩ និងជាពិសេសវីរុសដែលតា(Delta)។ការអនុវត្តនេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសថា នឹងមិនអត់អោននោះទេប្រសិនបើប្រជាពលរដ្ឋនៅតែបន្តល្មើសនឹងវិធានការរដ្ឋបាលនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង