Cct850x100 1
1800px x h300px kh

Update៖ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាជនបានជាង ៧លាន៩សែននាក់ គិតត្រឹមថ្ងៃទី០៦សីហា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ៧,៩២៧,៧៤៥ នាក់ គិតដល់ត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដែលមានអាយុស្មើ ឬលើស១៨ឆ្នាំ មានចំនួនសរុប ៧,៧០០,១៣៧ និងការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ១២ក្រោម១៨ឆ្នាំ មានចំនួនសរុប ២២៧,៦០៨។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងស្មើនឹង ៤៩,៥៥ ភាគរយហើយ បើធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់៕


Khcct banner

អត្ថបទទាក់ទង