Yearendyearend1140x150

ទូតកម្ពុជានៅកូរ៉េខាងត្បូងទទួលបានពានរង្វាន់ស្តីពី«ការប្រឆាំងអំពើពុករលួយ»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ទទួលបាន ទទួលបានពានរង្វាន់ស្តីពី«ការប្រឆាំងអំពើពុករលួយ»។

កូរ៉េ៖ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ត្រូវបានសហព័ន្ធចលនាសង្គមស៊ីវិលប្រឆាំងអំពើពុករលួយប្រចាំនៅប្រទេសកូរ៉េ ផ្តល់កិត្តិយស សម្រាប់ពានរង្វាន់ Honorable Shine Integrity Achievement Award ដែលជាពានរង្វាន់ស្តីពី ការប្រឆាំងអំពើពុករលួយ ដើម្បីសង្គមមានភាពស្អាតស្អំនៅកូរ៉។

ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ គឺជាតួអង្គសំខាន់ដែលសហព័ន្ធចលនាសង្គមស៊ីវិលប្រឆាំងអំពើពុករលួយប្រចាំនៅប្រទេសកូរ៉េផ្តល់ជូន។សហព័ន្ធនេះជាបណ្ដុំដោយជាង ៣០០ សមាគមចលនា និងសហជីពដែលធ្វើសកម្មភាពប្រឆាំងអំពើពុករលួយនៅក្នុងវិស័យនយោបាយ កិច្ចការរដ្ឋបាលសាធារណៈ អប់រំ សាសនា សារព័ត៌មាន ការពារជាតិ សង្គមកិច្ច និងសេដ្ឋកិច្ច។

ឯកឧត្តម ឡុង ឌីម៉ង់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ពិតជាមានមោទនភាព និងកិត្តិយស សម្រាប់ពានរង្វាន់ Honorable Shine Integrity Achievement Awardនេះ  ព្រោះវាបង្ហាញពីស្ថានទូតកម្ពុជាបានរៀបចំ និងអនុវត្តជាអង្គភាពស្ថាប័នរដ្ឋមួយរបស់កម្ពុជានៅលើទឹកដីកូរ៉េ ដែលបម្រើសាធារណៈជនដោយតម្លាភាព ប្រសិទ្ធភាព សមធម៌ គុណធម៌ សំដៅតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ឯកឧត្តម ឡុង ឌីម៉ង់ បានឧទ្ទិសនូវកិត្តិយសដ៏ថ្លៃថ្លានេះ ជូនចំពោះមន្ត្រីអ្នកការទូត និងបុគ្គលិកស្ថានទូតកម្ពុជាទាំងអស់ ដែលជាកម្លាំងប្រយុទ្ធជួរមុខនៅលើឆាកអន្តរជាតិ ដើម្បីការពារកិត្តិយស កិត្យានុភាព និងប្រយោជន៍ជាតិ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង