Yearendyearend1140x150

ការបំផ្ទុះនៅជិតផ្ទះរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថានសម្លាប់មនុស្ស៨នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិយាយថា ការផ្ទុះដ៏ធំមួយបានវាយប្រហាររដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថានកាលពីយប់ថ្ងៃអង្គារ ដោយសម្លាប់ជនស៊ីវិល ៨ នាក់ និងរបួសជាង ២០ នាក់។

ការផ្ទុះនេះបានកើតឡើងនៅក្នុងសង្កាត់ប៉ូលីសទី ១០ នៃទីក្រុងកាប៊ុលនៅម៉ោងប្រហែល ២០ ហើយយោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយ ដែលចេញដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Mirwais Stanekzai បានឲ្យដឹងថា ជនស៊ីវិល ៨ នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារនេះ និងមនុស្សជាង ២០ នាក់ផ្សេងទៀតបានរងរបួស។

ការវាយប្រហារនេះបានកើតឡើង នៅជិតគេហដ្ឋានរបស់រដ្ឋមន្ត្រីការពារជាតិស្តីទី Bismillah Mohammadi ដោយក្រុមអ្នកវាយប្រហារបានបំផ្ទុះគ្រាប់បែក ហើយបានចូលទៅក្នុងផ្ទះរបស់អ្នកជិតខាងរបស់លោក Mohammadi ហើយបានប្រឈមមុខនឹងកងកម្លាំងសន្តិសុខនៅទីនោះ។ ភាគីទាំងពីរបានបាញ់គ្នាប្រហែល ៥ ម៉ោង។ សាក្សីបាននិយាយថា ស្ថានភាពនៅនឹងកន្លែងគឺអាក្រក់ខ្លាំងណាស់។ លំនៅដ្ឋាននៃហេតុការណ៍នេះ ត្រូវបានឆេះស្ទើរតែទាំងស្រុង។ លើសពីនេះ រចនាសម្ព័ន្ធខាងក្រៅនៃអគារនៃតំបន់ធំៗ ដែលនៅជុំវិញត្រូវបានខូចខាត។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ គ្រាប់បែកក្នុងរថយន្ត បានចាប់ផ្តើមការផ្ទុះមុន បន្ទាប់មកទើបមានការផ្ទុះគ្រាប់បែកជាច្រើនគ្រាប់។

សង្កាត់ប៉ូលីស ទី ១០ មានទីតាំងស្ថិតនៅកណ្តាលទីប្រជុំជន ដែលមានលំនៅដ្ឋាន និងកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ និងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់ និងស្ថាប័នបរទេសជាច្រើននៅទីនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិមិនស្ថិតនៅក្នុងគេហដ្ឋានរបស់គាត់ទេនៅពេលផ្ទុះ ហើយសមាជិកគ្រួសាររបស់គាត់ក៏មិនបានរងរបួសដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង