Yearendyearend1140x150

វ៉ាក់សាំងជាជំនួយអង់គ្លេសជាង៤០ម៉ឺនដូសបានមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ វ៉ាក់សាំង Oxford AstraZenecaចំនួន៤១៥.000ដូស ដែលជាជំនួយទ្វេភាគីរបស់ប្រទេសអង់គ្លេសផ្ដល់ជូនកម្ពុជា បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃទី ៥ សីហា ឆ្នាំ២០២១នេះ។សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំក្រុមការងារទៅទទួលវ៉ាក់សាំងប្រទេសអង់គ្លេសដោយផ្ទាល់។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈជំនួយវ៉ាក់សាំងពីប្រទេសជាមិត្ត រួមមានចិន ជប៉ុន និងអង់គ្លេសជាដើមនេះ គឺបានបង្ហាញនូវនយោបាយចម្រុះពណ៌របស់កម្ពុជាជាមួយប្រទេសជាមិត្ត។ មិនមែនមានតែចិន ឬលំអៀងទៅរកចិន ដូចការចោទប្រកាន់មួយចំនួននោះឡើយ។សម្រាប់សម្តេចចំពោះជំនួយវ៉ាក់សាំងទ្វេភាគី គឺសម្តេចនឹងចេញទទួលដោយផ្ទាល់នៅព្រលានយន្តហោះ។

គួរបញ្ជាក់ថា ប្រទេសអង់គ្លេស បានផ្ដល់ជំនួយវ៉ាក់សាំង Oxford AstraZeneca ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកមកដល់កម្ពុជានៅរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១នេះ។ វ៉ាក់សាំងគឺជាផ្លូវតែមួយគត់ ក្នុងការគេចចេញពីជំងឺរាតត្បាតនេះ។ ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ដោយរំពឹងថា វ៉ាក់សាំងទាំងនេះនឹងជួយពង្រីកកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា ដូច្នេះប្រជាជនកម្ពុជាកាន់តែច្រើនអាចទទួលបានវ៉ាក់សាំងនិងមានសុវត្ថិភាពចាកផុតពី Covid-19៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង