Cct850x100 1

រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យ«ភោជនីយដ្ឋាន-អាហារដ្ឋាន»បើកឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៣ សីហានេះ បានប្រកាសអនុញ្ញាតចំពោះភោជនីយដ្ឋាន-អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណើរការ អាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណទីតាំង។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ដោយពិនិត្យឃើញប្រជាពលរដ្ឋ និងវិស័យឯកជន ជាពិសេសគណៈគ្រប់គ្រងសណ្ឋាគារ និងម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានដែលមានស្តង់ដារអនាម័យ បានចូលរួមអនុវត្តលើការងារនេះបានល្អប្រសើរ និងដើម្បីជាការជំរុញចរន្តសេដ្ឋកិច្ច ក្នុងអំឡុងពេល នៃការវិធានការរដ្ឋបាល។ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យ ភោជនីយដ្ឋាន-អាហារដ្ឋានក្នុងសណ្ឋាគារ និងភោជនីយដ្ឋាន-អាហារដ្ឋានដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណើរការ អាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនបាន។

ប៉ុន្តែ ចាំបាច់ត្រូវកំណត់ចំនួនអតិថិជន ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំង ដើម្បីរក្សាឱ្យ បានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដោយ ត្រូវចៀសវាងការប្រជ្រៀតគ្នា ឬ ប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ ម៉ែត្រ ក្នុងបរិវេណអាជីវកម្មដ្ឋាននីមួយៗ។


Khcct banner

អត្ថបទទាក់ទង