Yearendyearend1140x150

រដ្ឋាភិបាលគ្រោងនឹងកែប្រែអត្រាភាគទានផ្នែកថែទាំសុខភាពជូនកម្មករ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីបប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកំពុងជជែកពិភក្សាអំពីការពិនិត្យមើលការកែប្រែថ្មីនៃអត្រាភាគទានដែលបង់ផ្នែកថែទាំសុខភាពជូនដល់កម្មករនយោជិក ដោយសារតែកន្លងទៅបញ្ហានេះគឺមានការចំណាយច្រើនជាងមុន។ នេះបើតាមប្រសាសន៍របស់លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីបប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។

លោក អាត់ ធន់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះក្រុមគណៈកម្មាការក្រុមប្រឹក្សាភិបាលបេឡាជាតិសន្តិសុខសង្គមបាននិងកំពុងរៀបចំដាក់សំណើរ និងផែនការដើម្បីចុះសិក្សាស្រាវជ្រាវពីការការកែប្រែថ្មីនៃអត្រាភាគទានដែលបង់ផ្នែកថែទាំសុខភាពជូនដល់កម្មករនយោជិក។

បើតាមលោក អាត់ ធន់ បានបញ្ជាក់ថា មូលហេតុនៃការកែប្រែនៃអត្រាភាគទាន ដោយសារមានសំណើរពីក្រុមប្រឹក្សាបេឡាជាតិបានលើកឡើងថា កន្លងមកមានការចំណាយច្រើន ដូច្នេះមានការជជែកពិភាក្សាគ្នា។ សព្វថ្ងៃធានារ៉ាប់រងទៅលើបញ្ហាជំងឺរបស់កម្មករនយោជិក ជំងឺទូទៅ ដែលការចំណាយ២.៦ ភាគរយលើបញ្ហាសុខភាព ០.៨ ភាគរយចំពោះគ្រោះថ្នាក់ការងារ។

ទន្ទឹមនេះ លោក អាត់ ធន់ បានលើកឡើងពីស្ថានភាពកម្មករបច្ចុប្បន្នក្នុងពេលវិបត្តិកូវីដនេះ បានជួលផលលំបាកជាច្រើន ដូចជាប្រាក់ចំណូលទាប ការប្រឈមនឹងបញ្ហាសុខភាព ហើយនៅពេលកម្មករទៅមន្ទីរពេទ្យត្រូវពិនិត្យរកកូវីដមុនសិន ដែលត្រូវចំណាយប្រាក់ចាប់ពី២០ដុល្លារទៅ៤០ដុល្លារ ទៅតាមអត្រានៃការកំណត់។ ក្រៅពីនេះក៏មានការលំបាកលើការចំណាយថ្លៃផ្ទះជួល ការហូបចុចផ្សេងៗ។ កន្លងកម្មករនយោជិកប្រមាណជិត៣០ម៉ឺនាក់ធ្លាប់បានទទួលបានប្រាក់ឧបត្ថម្ភពីខាងក្រសួងការងារបាន៤០ដុល្លារតែម្តងប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង