Yearendyearend1140x150

អារ៉ាប៊ីសាអ៊ូឌីតនឹងពិន័យអ្នកដំណើរជាង១៣ម៉ឺនដុល្លារដែលមកពីប្រទេសជាប់ក្នុងបញ្ជីក្រហម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ VN Express International

អារ៉ាប៊ីសាអ៊ូឌីត៖ អារ៉ាប៊ីសាអ៊ូឌីតនឹងពិន័យជាប្រាក់ចំនួន ៥០ ម៉ឺនរីយ៉ាល (១៣៣,៣០០ ដុល្លារ) ចំពោះអ្នកដំណើរមកពីប្រទេសជាប់ក្នុងបញ្ជីក្រហមសម្រាប់ Covid-19។នេះបើយោងតាមសារព័ត៌មាន VN Express International ។ 

ការិយាល័យរដ្ឋអាជ្ញាសាធារណៈរបស់ខ្លួនបាននិយាយថា អ្នកដំណើរដែលមកដល់អាកាសយានអន្តរជាតិត្រូវតែបង្ហាញថា តើពួកគេបានទៅប្រទេសណាមួយដែលជាប់ក្នុងបញ្ជីក្រហមដែលរងផលប៉ះពាល់ដោយសារCovid-19 បំលែងថ្មី Delta ឬទេ។ ហើយការខកខានក្នុងការលាតត្រដាងរឿងនេះ ក៏តម្រូវឱ្យមានវិធានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះពួកគេដែរ។

កាលពីប៉ុន្មានថ្ងៃមុននេះ អារ៉ាប៊ីសាអ៊ូឌីតបានប្រកាសហាមឃាត់ការធ្វើដំណើររយៈពេល ៣ ឆ្នាំ សម្រាប់ពលរដ្ឋរបស់ខ្លួន ដែលទៅលេងប្រទេសជាប់ក្នុងបញ្ជីក្រហម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារកុំឱ្យឆ្លងCovid-19 បំលែងថ្មី Delta ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសជាច្រើន ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងក៏ដោយ។

ប្រទេសនៅក្នុងបញ្ជីក្រហមរួមមាន អាហ្វហ្គានីស្ថាន អាមេនី បេឡារុស សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេត្យូពី ឥណ្ឌា អ៊ីរ៉ង់ លីបង់ លីប៊ី សូម៉ាលី ស៊ីរី តួកគី អារ៉ាប់រួម វ៉េណេស៊ុយអេឡា និងយេម៉ែន ។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌីតមានករណីឆ្លងជាង ៥២៦.០០០ ករណី និងមានអ្នកស្លាប់ ចំនួន ៨.២៤៩ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង