Cct850x100 1
1800px x h300px kh

អាមេរិកបានដាក់ក្រុមហ៊ុនចិនសរុបចំនួន៥៩ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ ការហាមឃាត់នេះបានកើតឡើងបន្ទាប់ពីបទបញ្ជាប្រតិបត្តិមួយពីប្រធានាធិបតីអាមេរិកលោក Joe Biden បានបន្ថែមក្រុមហ៊ុនចិនចំនួន ៥៩ ទៅក្នុងបញ្ជីខ្មៅនៃអង្គភាពគ្រប់គ្រងការនាំចេញរបស់ខ្លួនដែលជាសកម្មភាពមួយក្នុងការប៉ុនប៉ងយ៉ាងច្បាស់ ក្នុងការផ្តាច់ចេញពីប្រទេសចិ ននេះបើយោងតាមសាស្ត្រាចារ្យ Teng Jianqun ។

ការហាមឃាត់របស់សហរដ្ឋអាមេរិក ដែលរារាំងការវិនិយោគដល់ក្រុមហ៊ុនចិន ដែលចូលជាធរមានកាលពីថ្ងៃច័ន្ទ គឺជាការផ្លាស់ប្តូរដែលធ្វើឡើងក្នុងគោលបំណងនយោបាយ ប៉ុន្តែនឹងមិនជោគជ័យក្នុងការដាក់កំហិតការរីកចម្រើនរបស់ចិននៅក្នុងការច្នៃប្រឌិតបច្ចេកវិទ្យាទេ។ នេះបើយោងតាមអ្នកជំនាញម្នាក់បាននិយាយកាលពីថ្ងៃច័ន្ទ។

បញ្ជីខ្មៅនេះត្រូវបានចុះហត្ថលេខាដំបូងដោយអតីតប្រធានាធិបតីដូណាល់ត្រាំ កាលពីខែវិច្ឆិកាឆ្នាំមុន និ ងរួមបញ្ចូលទាំងក្រុមហ៊ុនចិនចំនួន ៣១ ។ នៅខែមិថុនា លោក Biden បានបន្ថែមក្រុមហ៊ុនចំនួន ២៨ បន្ថែមទៀតទៅក្នុងបញ្ជី ដែលឥឡូវនេះមានក្រុមហ៊ុនសរុបចំនួន ៥៩ ។

ក្រសួងការបរទេសចិនបានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការចុះហត្ថលេខាលើបទបញ្ជានេះ ដោយចោទប្រកាន់រដ្ឋាភិបាលអាមេរិកថា មានគំនិតទូទៅអំពីសន្តិសុខជាតិ ការរំលោភអំណាចរដ្ឋ ការគាបសង្កត់ និងការរឹតត្បិតក្រុមហ៊ុនចិនដោយគ្មានហេតុផល។

អ្នកនាំពាក្យក្រសួងលោក Wang Wenbin បាននិយាយថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។

លោកសាស្ត្រាចារ្យ Teng Jianqun ជឿជាក់ថា ការហាមឃាត់នេះមានន័យថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់នៅក្នុងប្រទេសទាំងពីរនឹងរងផលប៉ះពាល់ ប៉ុន្តែបាននិយាយថា សហរដ្ឋអាមេរិកមិនអាចរឹតត្បិតការរីកចម្រើនខាងបច្ចេកវិទ្យាឬរារាំងការបង្កើតថ្មីនៅក្នុងប្រទេសណាមួយរួមទាំងចិនផងដែរ។

នៅពេលរដ្ឋបាលលោក Joe Biden បានបន្តប្រកាន់យកវិធីសាស្រ្តរបស់អ្នកកាន់តំណែងមុន ចំពោះទំនាក់ទំនងទ្វេភាគីចិនទំនងជាមិនធ្វើឱ្យមានការសម្របសម្រួលណាមួយនៅក្នុងវិស័យបច្ចេកវិទ្យាទេ៕

Khcct banner

អត្ថបទទាក់ទង