Cct850x100 1
1800px x h300px kh

ខេត្តកំពង់ចាមរកឃើញកូវីដបំប្លែងថ្មី Delta ៣ករណីក្នុងសហគមន៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២ សីហានេះ បានប្រកាសរកឃើញមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) មាន ០៣ករណីនៅក្នុង សហគមន៍។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម។

យោងតាមសេចក្តីប្រកាស បានគូសបញ្ជាក់ថា បំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) ចំនួន០៣ ករណីនៅភូមិស្តន់ ឃុំសូទិព ស្រុកជើងព្រៃ និងនៅភូមិសែនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបង្ហាញឲ្យឃើញថា មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta)នេះ បានផ្ទុះកើតមាននៅក្នុងសហគមន៍។

រដ្ឋបាលខេត្តកំពង់ចាម បានក្រើនរំលឹក និងអំពាវនាវយ៉ាងទទូច ដល់សាធារណជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ចាម បង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន និង កែប្រែទម្លាប់នៃការរស់នៅតាមបែបគន្លងថ្មី សម្របតាមបរិបទនៃជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និង កាត់ខ្សែចម្លងនៃមេរោគកូវីដ-១៩ ជាពិសេសពពួកប្រភេទមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា ដែលកំពុងតែ ឆ្លងរាតត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមសមាជិកក្រុមគ្រួសាររបស់បុគ្គលដែលមានវិជ្ជមានកូវីដ-១៩


Khcct banner

អត្ថបទទាក់ទង