Smart saver cctime web bannertif

Delta៖ រដ្ឋបាលរាជធានីភ្នំពេញបិទខ្ទប់«កំណាត់ផ្លូវលេខ៩៣ ក្នុងភូមិផ្សារតូច»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២ សីហានេះ ការបិទខ្ទប់កំណាត់ផ្លូវលេខ៩៣ ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទរ៉េដែលតា (Delta)​ដើម្បីស្រាវជ្រាវ និង ទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍។

ប្រការ១នៃសេចក្តីសម្រេច បានអះអាងថា បិទខ្ទប់មិនឱ្យមានការចេញ-ចូលចំពោរកំណាត់ផ្លូវលេខ ៩៣ ពីចំណុចសាលាបឋមសិក្សា ពញាក្រែក រហូតដល់ចំណុចផ្ទះលេខ ១១៦ រួមទាំងលំនៅឋានក្នុងបុរី ខេស៊ី (KC) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) សម្រាប់រយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដល់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវត្រូវបានបិទបញ្ចប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែង ខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។ 



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង