Yearendyearend1140x150
Img 0571

រកឃើញកូវីដបំប្លែងថ្មី Delta ៥នាក់នៅភ្នំពេញក្នុងនោះជាអ្នកជំងឺមកពីកាល់ម៉ែត្រ និង​ពេទ្យរុស្ស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា។

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅថ្ងៃទី ២ សីហានេះ បាន​ប្រកាស​ករណី​រក​ឃើញ​វិ​រុស​បំប្លែង​ខ្លួន​ថ្មី​ដែល​តា “Delta” លើ​ពលករ​មក​ពី​ថៃ និង​ពលរដ្ឋ​សរុប​ចំនួន ១០៩ ។ក្នុង​នោះ​វីរុស​បំប្លែង​ថ្មី ដែល​តា ៥ ករណី រក​ឃើញ​នៅ​ភ្នំពេញ លើ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ អ្នកជំងឺ​មក​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ​ បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ម្នាក់នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត រ និង​អ្នកដំណើរ​បរទេស​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ម្នាក់។

ការប្រកាសរកឃើញនេះ ត្រូវបានក្រសួងសុខាភិបាលកម្ពុជា ចាត់ទុកថា វីរុស ដែល​តា​២ ( Delta ) បាន និង​កំពុង​រាតត្បាត ចូល​ក្នុង​សហគមន៍​កម្ពុជា​ហើយ​។ដោយគិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បាន​ប្រកាស​ថា នៅ​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ប្រភេទ ដែល​តា ចំនួន ១១៤​នាក់​។ ដូច្នេះ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ប្រភេទ ដែល​តា ចំនួន ២២៣​នាក់​។

ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារខ្លួន ហើយត្រូវយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុស កូដ-១៩ ដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុស កូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ។ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងឈានទៅរកការឆ្លងរីក រាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល ធ្វើឲ្យបាត់បង់អាយុជីវិត ប្រជាជន រួមទាំងផលវិបាកសង្គមនិងសេដ្ឋកិច្ចធ្ងន់ធ្ងរ៕

រូបភាព  គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA  ចុងយកសំណាកប្រជាពលរដ្ឋនៅផ្សារទួលសង្កែ នៅថ្ងៃទី ២ សីហា ឆ្នាំ ២០២១


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង