Cct850x100 1
1800px x h300px kh

អភិបាលខេត្តកែបសុំ​យោបល់ពីមហាជនតើ«​ក្រាលកន្ទេល​តាម​​ឆ្នេរ​កែប»គួរបន្ត ឬបញ្ចប់?

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កែប៖អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ នៅថ្ងៃទី ១ សីហានេះ បានបង្ហោះសារសុំ​យោបល់​មហាជនខ្មែរពាក់ព័ន្ធការ​ក្រាលកន្ទេល​ពី​សំណាក់​អាជីវករ​មួយ​ចំនួន ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​សាធារណៈ​ក្នុង​ខេត្ត​កែប​ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​។ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានលើកឡើងជាសំណួរថា ​តេី​យេីង​គួរ​បន្ត​អោយមាន​ស្ថានភាព​របៀប​នេះ​បន្តទៀត​រឺ​យ៉ាងណា​?

យោងតាមបណ្តាញទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា "ជា​យូរ​លង់​ណាស់​មក​ហើយ​មាន​ការ​ក្រាលកន្ទេល​ពី​សំណាក់​អាជីវករ​មួយ​ចំនួន​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​សាធារណៈ​ក្នុង​ខេត្ត​កែប​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​។ដេីម្បី​រក្សា​បាន​នូវ​សណ្តាប់​សាធារណៈ​តេី​យេីង​គួរ​បន្ត​អោយមាន​ស្ថានភាព​របៀប​នេះ​បន្តទៀត​រឺ​យ៉ាងណា​? សុំ​យោបល់​បងប្អូន​ម្នាក់​មួយមក​ ៖ A មិន​ព្រម​ B​ ព្រម​ ។"

ជាការកត់សម្គាល់ តាមរយៈខមិន គេសង្កេតឃើញថា ប្រជាពលរដ្ឋបានសម្តែងការគាំទ្រជាច្រើនដោយប្រជាពលរដ្ឋខ្លះបានទាមទារ​ឱ្យអភិបាលខេត្តរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ នៅតាមឆ្នេរកែបនេះ។សម្រាប់អ្នកខមិន គួររៀបចំឲ្យមានសណ្តាប់ធ្នាប់ រកកន្លែងឲ្យគាត់លក់ ទុកទីនោះជាកន្លែងដើរលំហែ រៀបសួន ជាទីមនោរម្យសម្រាប់សាធារណៈជន។

ចំណែកពលរដ្ឋខ្មែរទៀត ថ្លែងថា ការលក់ដូររបស់ពួកគាត់ក៏អាចជួយសម្រួលជីវភាពគ្រួសារប្រចាំថ្ងៃរបស់គាត់ដែរ ប៉ុន្តែសូមអោយខាងរដ្ឋបាលខេត្តកែប ជួយសម្រួលអោយមានសណ្តាប់ធ្នាប់ក្នុងការលក់ដូរ ជាពិសេសគឺអោយពួកគាត់លក់ដូរក្នុងតម្លៃសមរម្យ៕


Khcct banner

អត្ថបទទាក់ទង