Yearendyearend1140x150

កម្ពុជាកើនឡើងការនាំចេញកសិផលសរុបជាង៨០%ក្នុងរយៈពេល៧ខែឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ ការនាំចេញកសិផលសរុបរបស់កម្ពុជាក្នុងរយៈពេល៧ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,១០% ក្នុងនោះកសិផលក្រៅពីអង្ករមានការកើនឡើងចំនួន ១០៨,៦៣% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៧,២៧% ដោយសារកង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង។

ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុប ៥ ០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ ៦៤ប្រទេស គឺមានការកើនឡើងចំនួន ២ ៣៤២ ៩៨១,៣៩តោន ស្មើនឹង ៨៧,១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺទទួលបានត្រឹមតែ ២ ៦៨៩ ៩៨៧,២២តោន ។

ចំពោះកសិផលសំខាន់ៗដែលបាននាំចេញមានដូចជា ការនាំចេញអង្ករមានចំនួន ៣០៩ ៨៦៥តោន មានការថយចុះចំនួន ១១៦ ២០៨តោន (-២៧,២៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៧ខែឆ្នាំ២០២០ ដែលមានចំនួន ៤២៦ ០៧៣តោន។

ការនាំចេញស្រូវ ក្នុងរយៈពេល៧ខែឆ្នាំ២០២១ ការនាំចេញស្រូវមានចំនួន ២ ០០៨ ២៤១តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ២៩០ ៥០២,៥២តោន) ដែលមានការកើនឡើងចំនួន ៩០០ ៧៦៦តោន (៨១,៣៤%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ១០៧ ៤៧៥តោន។

មួយវិញទៀត គឺការនាំចេញកសិផលក្រៅពីស្រូវ-អង្ករក្នុងរយៈពេល៧ខែឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករដូចជាដំឡូងមី ចំណិតដំលូង គ្រាប់ស្វាយចន្ទី និងផ្សេងៗមានចំនួន ៣ ៤៣២ ៦០១,០៨ តោនកើនឡើងចំនួន ១ ១៦៨ ៦៨៦,៨៧តោន ស្មើនឹង ៥១,៦២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ២៦៣ ៩១៤,២២តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង