Yearendyearend1140x150

ហ្វីលីពីនបានដកសេចក្តីសំរេចបញ្ចប់កិច្ចព្រមព្រៀងស្តីពី«ទស្សនកិច្ចកងកម្លាំង»ហ្វីលីពីន-អាមេរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖​ CCTV Plus

ហ្វីលីពីន៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ, រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន Lorenzana បាននិយាយនៅថ្ងៃទី ៣០ ថា ប្រធានាធិបតីហ្វីលីពីនលោក Duterte បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកអូស្ទីន នៅល្ងាចថ្ងៃទី ២៩ ថា ហ្វីលីពីនបានដកការសំរេចចិត្តបញ្ចប់កិច្ចព្រមព្រៀងស្តីពី «ទស្សនកិច្ចកងកម្លាំង» របស់ហ្វីលីពីន - អាមេរិក។

Lorenzana បាននិយាយថា បន្ទាប់ពីការសម្រេចចិត្តដក និង បញ្ចប់ កិច្ចព្រមព្រៀងស្តីពី«ទស្សនកិច្ចកងកម្លាំង» ។ ហ្វីលីពីន មិនបានពន្យល់ពីមូលហេតុជាក់លាក់នៃការដកសេចក្តីសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀង«ទស្សនកិច្ចកងកម្លាំង» របស់ហ្វីលីពីន-អាមេរិកទេ។

ប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ«ទស្សនកិច្ចកងកម្លាំង» នៅឆ្នាំ ១៩៩៨ ។ កិច្ចព្រមព្រៀងនេះ ចែងអំពីល័ក្ខខ័ណ្ឌវិសាលភាពនៃសកម្មភាពនិងទីតាំង ដែលអាចរកបានសម្រាប់ការចូលរបស់ទាហានអាមេរិក បុគ្គលិកដែលពាក់ព័ន្ធនឹងយោធា និងឧបករណ៍យោធាចូលទៅក្នុងប្រទេសហ្វីលីពីនរួមទាំង ខ្លឹមសារពាក់ព័ន្ធនៃសមយុទ្ធយោធារវាងភាគីទាំងពីរ។

នៅខែកុម្ភៈឆ្នាំ ២០២០ ហ្វីលីពីនបានប្រកាសថា ខ្លួននឹងបញ្ឈប់កិច្ចព្រមព្រៀង«ទស្សនកិច្ចកងកម្លាំង» ប៉ុន្តែក្រោយមកត្រូវបានពន្យាពេល ក្រោយមានការផ្លាស់ប្តូរស្ថានភាពក្នុងតំបន់បច្ចុប្បន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង