Smart saver cctime web bannertif

អង់គ្លេសការពារការឆ្លងCOVID-19ដល់មនុស្សជាង២២លាននាក់បន្ទាប់ពីចាក់វ៉ាក់សាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អង់គ្លេស៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ, យោងតាមរបាយការណ៍ ដែលចេញដោយទីភ្នាក់ងារសុខភាពសាធារណៈ ប្រទេសអង់គ្លេសនៅថ្ងៃទី ២៩ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៣ កម្មវិធី ចាក់វ៉ាក់សាំងការពារ COVID-19 បានជួយឱ្យប្រទេសអង់គ្លេសការពារករណីឆ្លងជាង ២២ លាន និង ករណីស្លាប់ ៦០.០០០ ករណី។

សេវាសុខភាពសាធារណៈនៃចក្រភពអង់គ្លេសបានចេញផ្សាយរបាយការណ៍ត្រួតពិនិត្យវ៉ាក់សាំង COVID-19 ប្រចាំសប្តាហ៍។ ដោយរបាយការណ៍នេះ ផ្អែកទៅលើលទ្ធផលនៃការវិភាគគំរូ ទិន្នន័យ អនុវត្តដោយការិយាល័យនិងក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យខេមប្រ៊ីជ។

ការវាយតម្លៃចុងក្រោយបង្ហាញថា ការចាក់វ៉ាក់សាំងជួយជៀសវាងចំនួនមរណភាព និងការឆ្លងថ្មីប្រហែលពីរដងនៃចំនួនដែលបានវាយតម្លៃកាលពី ២ សប្តាហ៍មុន។ ហើយគិតត្រឹមថ្ងៃទី ២៨ មនុស្សពេញវ័យជាង ៧០% នៅចក្រភពអង់គ្លេសបានបញ្ចប់ ការចាក់វ៉ាក់សាំងពីរដង។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសបាននិយាយថា វឌ្ឍនភាព ដែលបានធ្វើឡើងនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងនេះ មិនងាយស្រួលនោះទេ។ នេះជួយការពារប្រជាជនក្នុងតំបន់ឱ្យបានប្រសើរជាងមុន។ អ្នកដែលមិនត្រូវបានចាក់វ៉ាក់សាំង គួរតែចាក់វ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ទិន្នន័យដែលចេញដោយរដ្ឋាភិបាលអង់គ្លេសនៅថ្ងៃទី ២៩ ក៏បានបង្ហាញថាប្រទេសនេះ មានករណីឆ្លងថ្មីចំនួន ៣១.១១៧ ករណី ធ្វើឲ្យចំនួនឆ្លងសរុបកើនដល់ ៥.៨០១.៥៦១ និងករណីស្លាប់ថ្មី ៨៥ នាក់និងករណីស្លាប់សរុបមាន ១២៩.៥១៥ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង