Cct850x100 1

ធនាគារARDBអបអរសាទសម្តេចហ៊ុន សែនទទួលគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ពី​ប្រធានាធិបតី​រុ​ស្ស៊ី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន។

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្ញើលិខិតអបអរសាទរជាអនេកជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែល ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅនេះ។

ក្នុងលិខិតនោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានឯកឧត្តម កៅ ថាច អគ្គនាយក រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ ថ្នាក់ទាំងអស់នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្តែងនូវការអបអរសាទរ និងមោទនភាព យ៉ាងក្រៃលែង ដែលគ្រឿងឥស្សរិយយសនេះ មិនត្រឹមតែផ្តល់នូវមហាកិត្តិយសចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ផ្ទាល់តែប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់នូវកិត្យានុភាព និងមោទនភាពសម្រាប់ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

បើតាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពថ្មីមួយទៀតដែលបង្ហាញអំពីការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងជាគំរូវីរភាពដ៏ឆ្នើមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ កសាងប្រទេសជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូររុងរឿង និងអភិវឌ្ឍប្រទេសឱ្យមានភាពរីកចម្រើន ជឿនលឿនលើគ្រប់វិស័យ ជាពិសេសលើវិស័យទំនាក់ទំនងអន្តរជាតិ រហូតទទួលបានការគាំទ្រ និងជឿជាក់ ពីគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម



Khcct banner

អត្ថបទទាក់ទង