Yearendyearend1140x150

ស្នងការរាជធានីភ្នំពេញ៖មិន«ធូរលុង»ចំពោះការអនុវត្តបម្រាមគោចរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក សាន សីហា អ្នកនាំពាក្សស្នងការរាជធានីភ្នំពេញ។
រូបភាព៖ ស្នងការនគរបាលជាតិ 

ភ្នំពេញ៖គណៈមេបញ្ជាការនៃរាជធានីភ្នំពេញ នឹងដាក់កម្លាំងត្បាត ដោយមិនមានការធូរលុងឡើង ក្នុងការអនុវត្តបម្រាមគោចរដែលនឹងត្រូវចាប់ផ្ដើមនាយប់នេះចាប់ពីម៉ោង៩ ដល់៣ព្រឹក។ការអះអាងថា ធ្វើឡើងមុនប៉ុន្មានម៉ោងនៃបម្រាម«គោចរ»នៅភ្នំពេញនឹងចាប់ផ្តើមនៅយប់នេះ។

លោក សាន សីហា អ្នកនាំពាក្សស្នងការរាជធានីភ្នំពេញ មានប្រសាសន៍ថា៖« បម្រាមគោចរនេះ មិនខុសគ្នាពីការអនុវត្តលើកមុនទេ មានន័យថាប្រជាពលរដ្ឋមិនអាចចេញដើរចន្លោះពីម៉ោង៩ ដល់ម៉ោង៣ព្រឹក»។លោកបានបញ្ជាក់ថា ការចេញចូលបានលុះត្រាតែប្រជាពលរដ្ឋមានការចាំបាច់ មានបញ្ហាសុខភាព ឬកិច្ចការផ្សេងៗតែមានការអនុញ្ញាតពីសមត្ថកិច្ច កងកម្លាំង បុគ្គលិកពេទ្យ និងក្រុមមនុស្សសំខាន់ៗផ្សេងទៀត។

បើតាមលោក សាន សីហា សម្រាប់ការអនុវត្តន៍ច្បាប់ នឹងអនុវត្តន៍ចាប់ពីយប់នេះទៅនៅតាមទីតាំងសំខាន់ៗក្នុងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។ ចំណែក និតិវិធីក្នុងការរឹតបន្តឹងគឺមិនខុសគ្នាពីការអនុវត្តលើកមុននោះទេ។លោកថា សូមប្រជាពលរដ្ឋកុំមានការជ្រួលច្របល់ ព្រោះបម្រាមគោចរនេះមិនមែនបិទក្រុងភ្នំពេញទាំងមូលទេ មានន័យថា បិទការធ្វើដំណើរចន្លោះម៉ោងដែលបានកំណត់ប៉ុណ្ណោះ។

សូមជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុវត្តបម្រាមគោចរ នៅទីក្រុងភ្នំពេញ នៅតាមទីរួមខេត្ត និងទីប្រជុំជននានា ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ព្រឹក រយៈពេល១៤ថ្ងៃគិតចាប់ពីនេះម៉ោង ២៣:៥៩ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ។វិធានការនេះ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: បម្រាមគោចរ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង