Yearendyearend1140x150

អង់គ្លេសប្រកាសផ្ដល់«វ៉ាក់សាំងកូវីដ»ជាង៤០ម៉ឺនដូសដល់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រទេសអង់គ្លេស ប្រកាសផ្ដល់ជំនួយជាវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ដល់កម្ពុជា តាមរយៈមណ្ឌលសម្របសម្រួលការបែងចែងវ៉ាក់សាំង COVAX ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។

បើតាមស្ថានទូតអង់គ្លេស បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ G7 ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំង COVID19 ចំនួន ១០០ លាន ។ ចំនួនដូសតំបូងសម្រាប់ការបរិច្ចាគនេះគឺបានរៀបចំរួចរាល់ហើយ។ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ក្នុងសប្តាហ៍នេះតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង