Cct850x100 1

«វ៉ាក់សាំង»ជំនួយអាមេរិកនឹងមកដល់កម្ពុជានៅថ្ងៃសុក្រនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី ២៨ កក្កដានេះ បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ប្រភេទ Johnson​& Johnson ចំនួនពាក់កណ្តាលក្នុងចំណោម ១លានដូសដែលជាជំនួយរបស់អាមេរិក នឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជានៅព្រឹកថ្ងៃសុក្រ ទី ៣០ កក្កដានេះ។ 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ បានប្រកាសអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ឱ្យចូលរួមយកព័ត៌មាន នៅក្នុងពេលមកដល់នៃ វ៉ាក់សាំង Johnson & Johnson ចំនួនជាង ១ លានដូសដែលជាអំណោយរបស់សហរដ្ឋអាមេរិកដល់ ប្រទេសកម្ពុជា តាមរយៈយន្តការកូរ៉ាក់ (COVAX)។

បើតាមទូតអាមេរិកអំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅ ក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។ការមកដល់លើកដំបូង នៃវ៉ាក់សាំង ទាំងនេះ ចំនួនពាក់កណ្តាល ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសុក្រ ទី ៣០ ខែកក្កដា វេលាម៉ោង ០៧:១៥ ព្រឹក នា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ (យើងរំពឹងថា វ៉ាក់សាំងសល់ពីនោះ នឹងត្រូវមកដល់នៅ ថ្ងៃចន្ទ ទី ២ ខែសីហា នេះ)។

លោកភារធារីស្ថានទូតអាមេរិក Ben_wohlauer និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាពពិភព លោក និងអង្គការ UNICEF នឹងមានវត្តមានក្នុងពិធីនោះដែរ៕


Khcct banner

អត្ថបទទាក់ទង