Cct850x100 1

ក្រសួងសុខាភិបាលបើកផ្លូវឱ្យក្រុមហ៊ុនឯកជននាំចូល និងលក់វ៉ាក់សាំងកូវីដ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី ២៧ កក្កដានេះ បានប្រកាសអនុញ្ញាតឲ្យគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំ នាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខាភិបាលពិភពលោក។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។

បើតាមក្រសួងសុខាភិបាល បានអះអាងថា ក្នុងគោលបំណងសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលនឹងអនុញ្ញាតឱ្យគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថអាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីចែកចាយចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយប្រតិបត្តិ ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូដ-១៩ នៅក្នុងឃ្លាំង ដើម្បី ធានាឱ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។


Khcct banner

អត្ថបទទាក់ទង