Cct850x100 1
1800px x h300px kh

កម្ពុជារកឃើញសាច់ក្របីបង្កក ៣ កុងតឺន័រ នាំចូលពីឥណ្ឌាផ្ទុកកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញសាច់ក្របីបង្កកចំនួន៣ កុងតឺន័រ ក្នុងចំណោម៥កុងតឺន័រ ដែលបាននាំចូលមកពីប្រទេសឥណ្ឌាហើយមានផ្ទុកវីរុសSARS-Cov-2។ សាច់ទាំងអស់ នឹងគ្រោងដុតកម្ទេចចោលនៅខេត្តកំពង់ស្ពឺ។

យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា តាមតារាងលទ្ធផលវិភាគរក SARS-Cov-2 លើសាច់ក្របីបង្កកចំនួន៥កុងតឺន័រនៅទីលានផែស្ងួត ត្រីកូដ ដ្រាតផត មានសាច់៣កុងតឺន័រដែលរកឃើញថាមានវិជ្ជមានកូវីដ១៩។ នាំចូលពីប្រទេសឥណ្ឌាដោយក្រុមហ៊ុនបូវីនីហ៊្វូដ ឯ.ក និងក្រុមហ៊ុន អើ ស្ពារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក ។

សាច់ទាំងអស់នេះ ក្រសួងគ្រោងនឹងដុតចោលនៅខេត្តកំពង់ស្ពឺ។ អភិបាលរងខេត្តកំពង់ស្ពឺ បានអះអាងថា ក្រុមការងារពាក់ព័ន្ធបានរៀងចំទីតាំងរួចរាល់ហើយនៅស្រុកឱរ៉ាល់ ដើម្បីដុតបំផ្លាញសាច់ក្របីដែលមានចំនួន៣កុងទ័រនឺនោះ ប៉ុន្តែរហូតមកទល់ពេលនេះសាច់ក្របីនោះមិនទាន់មកដល់ទីតាំងកម្ទេសចោលនៅឡើយទេ៕ 



Khcct banner

អត្ថបទទាក់ទង