Yearendyearend1140x150

ទឹកជំនន់បានសម្លាប់មនុស្សជាង១៣០នាក់នៅប្រទេសឥណ្ឌា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ India TV News

ឥណ្ឌា៖ ស្ថិតិផ្លូវការបានបង្ហាញថា មនុស្សជាង ១៣០ នាក់បានស្លាប់ ដោយសារទឹកជំនន់ដែលបង្កឡើងដោយភ្លៀងមូសុងនៅភាគខាងលិចនៃរដ្ឋ Maharashtra ប្រទេសឥណ្ឌា។

ជំនន់ទឹកភ្លៀងបានជន់លិចតំបន់ Maharashtra ធ្វើឲ្យលិចភូមិទាំងមូលនិងបង្កជាការបាក់ដីធំៗ នៅទូទាំងរដ្ឋធានីMumbai របស់រដ្ឋ និងផ្នែកផ្សេងទៀតនៃតំបន់ឆ្នេរ។ រហូតមកដល់ពេលនេះ បន្ថែមលើអ្នកស្លាប់ ១៣០ នាក់ និងប្រជាជន ៩០.០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់លិចទឹកនៅទូទាំងរដ្ឋ។ ខណៈ នៅទីក្រុងMumbai មានមនុស្សប្រមាណជា ៣០ នាក់បានស្លាប់ ដោយសារមានភ្លៀងធ្លាក់ខ្លាំងនៅពេលអគារនិងជញ្ជាំងបានបាក់ក្នុងដីបាក់។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ៤ និង ៣០ នាទីព្រឹកថ្ងៃសុក្រ។ នៅពេលពិដានរលំមានក្រុមគ្រួសារមួយចំនួន ៦ នាក់រស់នៅក្នុងផ្ទះនេះ។ ពួកគេ ៤ នាក់បានស្លាប់នៅនឹងកន្លែង។ ហើយពីរនាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររងរបួសធ្ងន់។ ផ្ទះនៅជិតខាងត្រូវបានខូចខាតផងដែរ ហើយមនុស្សពីរនាក់ពីផ្ទះក្បែរនោះ បានរងរបួសរួមទាំងក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់។

នៅសង្កាត់ Govandi ក្នុងទីក្រុង Mumbai អគារ ២ ជាន់បានដួលរលំនៅក្នុងទឹកជំនន់។ នេះជាឧប្បត្តិហេតុទី ៦ នៅក្នុងទីក្រុងនារដូវកាលនេះ។ ក្រុមជួយសង្គ្រោះកំពុងធ្វើការសម្អាតកំទិចកំទី ហើយអាជ្ញាធរកំពុងធ្វើការប៉ាន់ប្រមាណលើរចនាសម្ព័ន្ធនៅតាមសហគមន៍នានាក្នុងទីក្រុង ដើម្បីកំណត់សមត្ថភាពរបស់ពួកគេក្នុងការទ្រទ្រង់ភ្លៀងធ្លាក់ខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង