Yearendyearend1140x150
Img 0571

អាជ្ញាធរកម្ពុជារឹបអូសបានអាល់កុលក្លែងក្លាយជិត៦ពាន់លីត្រ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានរឹបអូសអាល់កុលក្លែងក្លាយប្រមាណ៥៩,៤០២ លីត្រ ដែលបានរកឃើញ និងឃាត់ទុកបណ្តោះអាសន្ននៅខេត្តកណ្តាល និងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២០។

អាជ្ញាធរនៃមន្ត្រីមន្ទីរពាណិជ្ជកម្ម នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អាជ្ញាធរដែនដី និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្តកណ្តាល និង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប ចុះត្រួតពិនិត្យទីតាំងស្តុកអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ០២កន្លែង គឺ៖ ទីតាំងទី១ នៅផ្ទះលេខ១៨៨ ផ្លូវ១៣A ឃុំត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ០២ ផ្លូវ០១A បុរីពិភពថ្មីកំបូល៣ ភូមិស្ងួងពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជាលទ្ធផលវិភាគ អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧៦៣ ប៊ីដុង និង ២២៤ ពុយ សរុបស្មើនឹង ៥៩,៤០២ លីត្រ ត្រូវបានព្រះរាជអាជ្ញារងសម្រេចឱ្យអគ្គនាយកដ្ឋានក.ប.ប. ធ្វើការដកហូតមករក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត។អគ្គនាយកដ្ឋាន ក.ប.ប. បានបើកយុទ្ធនាការបង្ក្រាប អាល់កុលក្លែងក្លាយ (មេតាណុល) សរុបបានចំនួន ៦៤,១៧៨ លីត្រ មករក្សាទុកដើម្បីអនុវត្តតាមនីតិវិធី។

សូមជម្រាបថា ក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋ ទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផល ដែលគ្មានលិខិតអនុញ្ញាតឬទទួលស្គាល់ពីក្រសួងជាដាច់ខាត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង