Yearendyearend1140x150

ក្រសួងឱ្យក្រុមហ៊ុនទូរសព្ទបញ្ចប់«ការហៅចូលលេខអ្នកប្រើប្រាស់»ដើម្បីផ្សាយពាណិជ្ជកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៦ កក្កដានេះ បានចេញសេចក្តីជូនដំណឹងប្រាប់ឲ្យប្រតិបត្តិករ ផ្តល់សេវា​ទូរសព្ទចល័តការលុបបំបាត់ការហៅចូលមកលេខទូរសព្ទ របស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែម។

យោងតាមសេចក្តីជូនដំណឹង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តមួយចំនួនបាន ប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពី សេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន ដែលសកម្មភាពនេះបាន រំខានដល់ជីវភាពប្រចាំថ្ងៃនិងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់។

និយ័តករទូរគមនាគមន៍កម្ពុជា បានណែនាំដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់ តាមការហៅចូលលេខទូរសព្ទចល័តជាបន្ទាប់ ព្រោះសេវាហៅ ចូលនេះពុំមានការចុះឈ្មោះប្រើប្រាស់ជាមុន ដោយអ្នកប្រើប្រាស់ឡើយ។បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់ លេខកូដទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា ។

ក្នុងករណីប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ពុំអនុវត្តតាមការណែនាំខាងលើនេះទេ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងចាត់វិធានការ ម៉ឺងម៉ាត់ ដោយណែនាំឱ្យ និយ័តករទូរគមនាគមន៍កម្ពុជា បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការ ស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង