Yearendyearend1140x150

មនុស្ស២នាក់ត្រូវបានឃាត់ខ្លួនពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ជនសង្ស័យទាំង២នាក់ (រូបភាព៖ រដ្ឋបាលខេត្តសៀមរាប)

ខេត្តសៀមរាប៖ មនុស្ស២នាក់ត្រូវបានឃាត់ខ្លួនពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយលួចបើកកន្លែងផឹកស៊ីមួយកន្លែងនៅក្រុងសៀមរាប។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ ស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជូនសំណុំរឿងចំនួន ១ករណីបន្ថែមទៀត ពីបទចោទបើកកន្លែងផឹកស៊ី នៅចំណុចហាងហេងហេងបាខែង២ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន០២នាក់ មកសាកសួរពីដំណើររឿងនៃការលួចបើកកន្លែងផឹកស៊ីខាងលើ។

របាយការណ៍បន្តថា ក្រោយពីបានសាកសួររួច ជនសង្ស័យទាំង២នាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១តែម្តង។

ជនត្រូវចោទដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួនទាំង២រូប ដូចមានរាយនាមដូចជា៖១-ឈ្មោះ អាន សត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរថៅកែហាងហេងហេងបាខែង២ និង២-ឈ្មោះ សាយ ឡាស្កាហ៍ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ មេកាហាងហេងហេងបាខែង២។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបសម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយផ្អាករាល់ការធ្វើចរាចរណ៍ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២២(ម្ភៃពីរ) ដល់ម៉ោង ០៤(បួន) និងការប្រមូលផ្តុំមនុស្ស ឬការជួបជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប សម្រាប់រយៈពេល ០២ (ពីរ) សប្តាហ៍បន្តទៀត រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង