Yearendyearend1140x150

សិង្ហបុរីនឹងសហការជាមួយកម្ពុជាផ្សព្វផ្សាយផលិតផលទេសចរណ៍ក្នុងវិស័យចម្លាក់

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកអគ្គរដ្ឋទូតសិង្ហបុប្រចាំកម្ពុជា និងឯកឧត្តមអភិបាលរងខេត្បានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ច និងស្វែងយល់អំពីសិប្បកម្ម ចម្លាក់ ប្រាក់ ស្ពាន់ នៅមជ្ឈមណ្ឌលសិប្បកម្មកោះចិន (រូបភាព៖ រដ្ឋបាលខេត្តកណ្តាល)

ខេត្តកណ្តាល៖ សិង្ហបុរីនឹងពង្រឹងកិច្ចសហប្រតិបត្តការទេសចរណ៍ក្នុងក្របខណ្ឌអន្តរជាតិជាមួយកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត ដោយការផ្សព្វផ្សាយផលិតផលទេសចរណ៍ក្នុងវិស័យចម្លាក់ ប្រាក់ ស្ពាន់ និងធ្វើឱ្យទីផ្សារវិស័យចម្លាក់មានភាពទូលំទូលាយទៅកាន់បរទេស។ការសន្យានេះ ធ្វើឡើងក្នុងពេលលោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ច និងស្វែងយល់អំពីសិប្បកម្ម ចម្លាក់ ប្រាក់ ស្ពាន់ នៅមជ្ឈមណ្ឌលសិប្បកម្មកោះចិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២១។

លោកជំទាវក៏បានបញ្ជាក់ថា កម្ពុជា-សិង្ហបុរី គឺមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។ក្នុងការដំណើរទស្សនៈកិច្ចនេះ គឺលោកជំទាវ មានគោលបំណងដើម្បីស្វែងយល់ពីផលិតផលទេសចរណ៍ក្នុងស្រុករបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍក្នុងតំបន់ ពិសេសគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តការ ទេសចរណ៍ក្នុងក្របខណ្ឌអន្តរជាតិរវាងកម្ពុជា និងសឹង្ហបុរី ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់លោកជំទាវឯកអគ្គរដ្ឋទូតសង្ហបុរី ប្រចាំប្រទេសកម្ពុជា សូមជួយផ្សព្វផ្សាយអំពីស្នាដៃដ៏ល្អ ក្នុងវិស័យចម្លាក់ ប្រាក់ ស្ពាន់ ឃុំកោះចិន ស្រុកពញានៅ និងជួយស្វែងរកទីផ្សារឲ្យបានទូលំទូលាយ ទៅកាន់បរទេស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង