Yearendyearend1140x150

កុមារអាយុ២ឆ្នាំម្នាក់ ត្រូវជនញៀនថ្នាំវាយរងរបួសធ្ងន់ ខណៈជិះម៉ូតូជាមួយម្ដាយឳពុក

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ជនញៀនថ្នាំដែលបានប្រើដែកមកវាយលើកុមារអាយុ២ឆ្នាំ និងក្រុមគ្រួសារក្មេងតូច ខណៈកំពុងជិះម៉ូតូ។
រូបភាព៖   អង្គភាពការពារកុមារ (CPU)

តាកែវ៖ កុមារអាយុ២ឆ្នាំម្នាក់ រងរបួសធ្ងន់ធ្ងរមានឈាមដក់ក្នុងខួរក្បាលដោយសារតែបុរសញៀនថ្នាំម្នាក់យកបង្គោលដែកមកវាយទៅលើកុមារនិងក្រុមគ្រួសារជនរងគ្រោះខណៈកំពុងធ្វើដំណើរដោយម៉ូតូ។

បើតាមកម្លាំងសមត្ថកិច្ចដែលបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានឱ្យដឹងថា ជនសង្ស័យបានសារភាពថារូបគេបានធ្វើសកម្មភាពនេះទាំងគ្មានមូលហេតុណាមួយឡើង។ ខាងសមត្ថកិច្ចមានការសង្ស័យថាជនល្មើសកំពុងនៅក្រោមឥទ្ធិពលគ្រឿងញៀន នៅពេលដែលគេបានធ្វើសកម្មភាពនេះទៅលើជនរងគ្រោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ខណៈជនរងគ្រោះបានធ្វើដំណើរជាមួយឪពុកម្តាយដោយម៉ូតូនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ហើយភ្លាមៗនោះបុរសញៀនថ្នាំ អាយុ៤៩ឆ្នាំម្នាក់បានវាយប្រហារទៅលើពួកគេតែម្ដង។

បើតាមប្រភពដដែលបានឱ្យដឹងថា ជនសង្ស័យបានប្រើបង្គោលដែកមួយដើមមកវាយទៅលើក្រុមគ្រួសាររងគ្រោះ ហើយក៏រត់គេចខ្លួនបាត់។

ទាក់ទងនឹងករណីនេះ អង្គភាពការពារកុមារ (CPU) បានចាប់ផ្តើមតាមដានសុខភាពរបស់កុមាររងគ្រោះ ខណៈសុខភាពរបស់កុមាររូបនេះនៅតែធ្ងន់ធ្ងរនៅឡើយ។

បច្ចុប្បន្ននេះ កុមាររងគ្រោះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ជាមួយម្តាយដោយបានទទួលការវះកាត់ដើម្បីបញ្ឈប់ការដក់ឈាមក្នុងខួរក្បាល។

បើតាមការពិនិត្យបន្ថែមបានបង្ហាញថា មានការដក់ឈាមមួយកន្លែងទៀតនៅលើខួរក្បាលរបស់កុមាររងគ្រោះ ហើយក៏គ្រូពេទ្យបានចាក់ថ្នាំសន្លប់ ដោយនឹងមានការវះកាត់បន្ថែមទៀត៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ហឹង្សាលើកុមារ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង