Yearendyearend1140x150

ឯកអគ្គរដ្ឋទូតចិន៖«ជំងឺកូរ៉ូណាក្នុងប្រទេសចិនបានអង្រួនចិត្តកម្ពុជាដែលជាមិត្តដែកថែប»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
Vichet
/

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម Wang Wentian នាថ្ងៃទី៧ ខែកុម្ភៈបានចេញសំណេរអត្ថបទក្នុងសារព័ត៌មានប្រជាជនចិន(People's Daily)ដែលមានខ្លឹមសារថា៖ រួមចិត្តរួមកម្លាំងគ្នាពុះពារការលំបាកជាមួយគ្នា និងបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានគាំទ្រយ៉ាងមុះមុតដល់ភាគីចិន ខណៈជំងឺរលាកផ្លូវដង្ហើម«កូរ៉ូណា»ប្រភេទថ្មីកំពុងតែកើតមានឡើង។ លោកក៏បានជូនពរប្រទេសចិន និងប្រជាជនចិនដែលស្ថិតនៅក្រោមការដឹកនាំដ៏មុតមាំនៃបក្សកុម្មុយនីស្តចិន និងស្ថិតនៅក្រោមការលើកទឹកចិត្តពីបណ្តាប្រទេសលើពិភពលោក នឹងអាចយកជម្នះបានជម្ងឺនេះយ៉ាងឆាប់រហ័ស។

ឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ជម្ងឺរលាកផ្លូវដង្ហើមប្រភេទថ្មីក្នុងប្រទេសចិន បានកំពុងអង្រួនចិត្តប្រជាជនកម្ពុជាដែលជាមិត្តដែកថែប។ព្រះរាជសារជូនដល់ឯកឧត្តម ប្រធានាធិបតីចិនXi Jinpingរបស់ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បង្ហាញឃើញពីព្រះអង្គទ្រង់គាំទ្រយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគថ្មីនៃរដ្ឋាភិបាល និងប្រជាជនចិន ។ព្រះអង្គ និងសម្តេចម៉ែ ក៏សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ផងដែរ ប្រជាជនចិននឹងចងចាំមនោសញ្ចេតនាមួយនេះក្នុងក្រអៅបេះដូងជារៀងរហូត។

ជាមួយគ្នា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាច្រើនសារថា «កម្ពុជាមិនជម្លៀសប្រជាជន មិនបញ្ឈប់ជើងហោះហើរ មិនរើសអើងប្រជាពលរដ្ឋចិន ព្រមរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិន»។ នៅថ្ងៃទី៥ កុម្ភៈ សម្តេច បានសម្រេចបំពេញទស្សនកិច្ចភ្លាមៗក្នុងប្រទេសចិន យកសកម្មភាពជាក់ស្តែងមកបង្ហាញពី “មិត្តដែកថែប” និង“សហគមន៍ជោគវាសនារួម”ដ៏ពិតប្រាកដរវាងចិន និងកម្ពុជា។

ព្រិលក្នុងរដ្ឋធានីប៉េកាំងកំពុងតែធ្លាក់ សម្តេចបានអោបគ្នាយ៉ាងស្និតជាមួយនឹងឯកឧត្តម ក្រុមប្រឹក្សារដ្ឋចិន Wang Yi ដែលបានមកទទួលស្វាគមន៍សម្តេចនៅក្នុងអាកាសយានដ្ឋាន។ ធ្វើឱ្យយើងមានអារម្មណ៍យ៉ាងជ្រាលជ្រៅ នូវភាពកក់ក្តៅដែលបានផ្តល់ដោយមិត្តកម្ពុជា។

ទន្ទឹមនឹងនេះ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅនៅកម្ពុជា បានផ្តល់ថវិកា និងសម្ភារៈសប្បុរសធម៌ជាបន្តបន្ទាប់ដែលបញ្ជាក់ពីមិត្តភាពដ៏សែនជ្រាលជ្រៅនៃប្រជាជនទាំងពីរប្រទេស។ គ្រួសារមានជិវភាពក្រីក្រចំនួន៨៦គ្រួសារដែលធ្លាប់ទទួលបានការព្យាបាលជម្ងឺបេះដូងដោយឥតគិតថ្លៃក្នុងប្រទេសចិន បានយកប្រាក់សន្សំដ៏ស្តួចស្តើងក្នុងការទិញម៉ាសវេជ្ជសាស្រ្តលើសពី៥០០០ម៉ាសជូនដល់ប្រទេសចិនផងដែរ។ពាក្យថា «ដើម្បីប្រទេសចិនតស៊ូឡើង ដើម្បីអ៊ូហានផ្តល់ជាកម្លាំង» ទាំងនេះបានក្លាយជាពាក្យ ដ៏ពេញនិយមក្នុងសារព័ត៌មាន និង បណ្តាញសង្គមក្នុងប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម Wang Wentian បានលើកឡើងថា “ផ្លូវឆ្ងាយដឹងពីកម្លាំងសេះ រយៈពេលយូរដឹងពីចិត្តមនុស្ស”។ជំងឺកូរ៉ូណាប្រៀបដូចជាកញ្ចក់មួយផ្ទាំង ដែលអាចឱ្យយើងដឹងយ៉ាងច្បាស់លាស់ពីនរណាដែលយើងត្រូវជឿ មិត្តរួមទុក្ខលំបាកជាមួយគ្នាជាដើម។ស្ថិតក្រោមការដឹកនាំដ៏មុតមាំនៃបក្សកុម្មុយនីស្តចិនដែលមានឯកឧត្តម Xi Jinpingជាស្នូល ប្រាកដជាអាចយកជម្នះលើការប្រយុទ្ធប្រឆាំងនឹងមេរោគនេះបានយ៉ាងជោគជ័យ និងឆាប់រហ័សជាមិនខាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង