Yearendyearend1140x150

ព្រះសង្ឃ«វត្តប្រាសាទនាងខ្មៅ»ចំនួន២៩អង្គមានវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ព្រះសង្ឃធ្វើតេស្តរកកូវីដ-១៩ នៅវត្តប្រាសាទនាងខ្មៅ (រូបភាព៖ ព្រះអង្គ ជួន កក្កដា)

តាកែវ៖ យ៉ាងហោចណាស់ព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ស្ថិតនៅភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ចំនួន២៩អង្គ ត្រូវបានតេស្តរកឃើញវិជ្ជមានកូវីដ-១៩។នេះបើយោងតាមសង្ឃដីការរបស់ព្រះអង្គ ជួន កក្កដា ព្រះចៅអធិការវត្ត។

ព្រះអង្គ ជួន កក្កដា មានសង្ឃដីការថា “លទ្ធផលបឋមនៃការធ្វើតេសរកកូវីត-១៩ របស់ព្រះសង្ឃវត្តប្រាសាទនាងខ្មៅ ឃើញវិជ្ជមានចំនួន២៩អង្គហើយ និងនៅពាក់ពន្ធ័ជាច្រើនអង្គទៀត ក្នុងចំណោម២៥៣អង្គ។”

បើតាមព្រះអង្គ ជួន កក្កដា ប្រភពចម្លងគឺពាក់ពន្ធ័ទាំងអស់អង្គនេះ គឺឆ្លងអំពីព្រះសង្ឃដែលនិមន្តទៅឆាន់នៅកុដិប្រាសាទនាងខ្មៅ វត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង